ការឲ្យកូនញ៉ាំបបរគ្រឿងធម្មតា ឬអាហារដដែល ធ្វើឲ្យពួកគេមានភាពធុញទ្រាន់មិនចង់ញ៉ាំឡើយ ហើយអ្នកច្បាស់ជាពិបាកក្នុងការតាមបញ្ចុកថែមទៀត។ ដូច្នេះ តើអ្នកចង់ឲ្យកូនញ៉ាំបានច្រើន មានសុខភាពល្អ ហើយឆ្លាតមែនទេ? មិនបាច់ពិបាកទៀតឡើយ ថ្ងៃនេះ BabyAndMom នឹងបង្ហាញពីរបៀបផ្សំបបរគ្រប់គ្រឿង ដើម្បីឲ្យកូនរបស់អ្នកញ៉ាំបានច្រើន និងមានភាពឆ្លាតវៃ។
គ្រឿងផ្សំទី១៖
អង្ករធម្មជាតិមួយក្តាប់
ពងមាន់មួយគ្រាប់
សាច់ជ្រូកចិញ្ជ្រាំកន្លះខាំ
ស្នូលពោត ៤ទៅ៥
ស្ពៃក្តោបពណ៌ស្វាយ មួយជ្រុងតូច
ស្ពៃក្រញាញ់មួយដើម
ប៉េងប៉ោះតូចៗប៉ុណ្ណោះមេដៃ ៤ទៅ៥ផ្លែ
ផ្តាខាត់ណាពណ៌ខៀវមួយជ្រុងតូច
គ្រឿងផ្សំទី២៖
ល្ពៅមួយជ្រុងតូច
សណ្តែកបារាំង ៤ទៅ៥គួរ
សាច់មាន់កន្លះខាំ
ននោង ពីរកង់ខ្លីៗ
ប៉េងបោះតូចមួយផ្លែ
គ្រឿងផ្សំទី៣៖
ការ៉ុតមួយកង់តូច
សាឡាដពីរពីធាង
ដំឡូងបារាំងមួយចំហៀងមើម
សាច់ជ្រូកកន្លះខាំ
ជីវ៉ាន់ស៊ុយ ពីរពីទង
របៀបធ្វើបបរ
១.យកអង្កធម្មជាតិ ហើយទន់ មួយក្តាប់ មកលាងទឹកឲ្យស្អាតល្អ។
២.ដាក់គ្រឿងផ្សំណាមួយចូលទាំងអស់ ដាំឲ្យពុះ និងរំងាស់ ៤៥នាទី រហូតទាល់តែអង្កររីក។
៣.នៅពេលបបរឆ្អិនហើយ អ្នកត្រូវដាក់ចុះ ហើយយកបបរនេះទៅកិនឲ្យម៉ត់មុននឹងឲ្យកូនរបស់អ្នកទទួលទាន៕
ធាតុផ្សំទាំងអស់នៅខាងលើនេះ ពោរពេញទៅដោយវីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែលរាងកាយទារកត្រូវការចាំបាច់ ដើម្បីលូតលាស់ និងជួយបំប៉នខួរក្បាលឲ្យមានភាពឆ្លាតវៃ
បបរគ្រឿងផ្កាខាតណាខៀវ រសជាតិជាប់មាត់សម្រាប់ទារកអាយុចាប់ពី៧ខែឡើង
អាហារទារកដែលចាប់ពី ៧ខែឡើងទៅចាំបាច់ត្រូវមានគ្រឿងផ្សំពីបន្លែ និងផ្លែឈើដែលសម្បូរទៅដោយវីតាមីន ដែលមាននៅក្នុងបន្លែខៀវ ជាពិសេសនោះគឺ ផ្កាខាត់ណាខៀវ ឬម៉្យាងទៀតហៅតាមភាពភាសាបរទេសគឺ Broccoli ដែលមានសារធាតុ Chlorophyll ដែលជួយជំរុញការរំលាយអាហារ និងផ្ដល់នូវសារធាតុចិញ្ចឹមដល់ទារក ឱ្យចម្រើនរីកធំធាត់តាមអាយុកាល។ ការយកចិត្តទុកដាក់ចំពោះទារកជាមួយនឹងអ្នកម្ដាយ គឺមានតែគេហទំព័រ មាតា និងទារក ឬ Baby and Mom តែប៉ុណ្ណោះ ដែលនឹងជម្រាបជូនូវ វិធីធ្វើបបរគ្រឿងដែលមានឱជារសឆ្ងាញ់សម្រាប់កូនតូចជាទីស្រលាញ់របស់អ្នកម្ដាយ។
បបរគ្រឿង Broccoli
គ្រឿងផ្សំ៖
១.ផ្កាខាត់ណាខៀវ ឬ Broccoli មួយផ្កា សាប់ឱ្យល្អិត
២.អង្ករ ឬ បបរសស្រាប់
៣.ស៊ុតក្រហម
៤.ទឹកស៊ុប ស្ងោរចេញពីឆ្អឹងជ្រូក មាន់ ឬសាច់ត្រី
វិធីធ្វើ៖
ដាំទឹកស៊ុបឱ្យពុះ រួចចាក់បបរសចូល រង់ចាំដល់ពុះជាថ្មី ទើបដាក់ផ្កាខាត់ណាខៀវ រំងាស់ឱ្យរលាយជាតិចូលគ្នាហើយ មើលទៅល្មមកិនបាន ទើបក្រឡុកពងក្រហមចូលទៅ និងអំបិលបន្តិចដើម្បីបង្កើនរសជាតិ រួមដាក់ចុះហើយទុកឱ្យនៅសីតុណ្ហភាពអ៊ុនៗ រួចកិនដាក់ឱ្យហ្មត់ ឬក្រឡុកនិងម៉ាស៊ុនទឹកក្រឡុក ជាការស្រេ៕