ហេតុផលធំ៣យ៉ាង ដែល​អ្នកជំនាញ​ហាម​មិន​ឲ្យ​ទារក​គេង​កើយ​ខ្នើយ

0
1

ពេល​ទារក​កើតមក​ភ្លាម តើ​អ្នក​តែមាន​ទម្លាប់​ឲ្យ​ពួកគេ​កើយ​ខ្នើយ​មែន​ទេ? ប្រសិនបើ​បែបនេះ​មែន គឺ​ខុស​ហើយ អ្នកជំនាញ​ផ្នែក​កុមារ បាន​បង្ហាញថា អ្នក​មិនចាំបាច់​ឲ្យ​ទារក​គេង​កើយ​ខ្នើយ​ឡើយ​ចាប់ពី ០ខែ ដល់ ២ឆ្នាំ។ ផ្ទុយទៅវិញ​ប្រសិនបើ​ឪពុកម្តាយ​ទាំងឡាយ ឲ្យ​កូន​គេង​កើត​ខ្នើយ​តាំងពី​តូចក្រូចឆ្មារ អាច​ប្រឈម​នឹង​បញ្ហា៣ចំណុច។

 

 

ទារក​អាច​គ្រេច ឬ​ថ្លោះ.ក

ឪពុកម្តាយ​នៅតាម​ទីជនបទ​ភាគច្រើន​តែងតែ​ឲ្យ​កូន​គេង​ខ្នើយ ដែលមាន​សភាព​រឹង ហើយ​ខ្ពស់​ថែមទៀត។ នេះ​ជា​មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​ទារក​ងាយ​ប្រឈម​នឹង​បញ្ហា​គ្រេច ឬ​ថ្លោះ​ក អាស្រ័យហេតុនេះ អ្នក​គួរតែ​ដាក់​ឲ្យ​ពួកគេ​គេង​នៅលើ​ឥដ្ឋ​ផ្ទាល់ ឬ​រក​ខ្នើស​ស្តើង ហើយ​ទន់ ទើប​មិនមាន​បញ្ហា។

 

 

ក្បាល​ទារក​អាច​សំប៉ែត ឬ​ផត​មិន​ស្មើគ្នា

ការកើត​ខ្នើយ ដែលមាន​សភាព​រឹង​មិនល្អ​សម្រាប់​ទារក​នោះទេ ព្រោះ​ឆ្អឹងលលាដ៍ក្បាល​របស់​ពួក​គេង​នៅ​ខ្ចី ស្ថិតនៅក្នុង​វ័យ​កំពុងតែ​លូតលាស់។ ដូច្នេះ ប្រសិនបើ​អ្នក​ទម្លាប់​ឲ្យ​ពួកគេ​គេង​កើយ​ខ្នើយ​ផ្ងារ​ឡើងលើ អាច​សំប៉ែត​ក្បាល ហើយ​បើ​គេង​បែរ​ទៅខាង​ឆ្វេង ឬ​ខាងស្តាំ អាច​ផត​មិន​ស្មើគ្នា​ឡើយ។

 

 

ទារក​អាច​ប្រឈម​នឹង​ការ​ថប់ដង្ហើម​ស្លាប់

ការ​គេង​កើត​ខ្នើយ​ពិតជា​មាន​ភាពងាយស្រួល​សម្រាប់​មនុស្ស​ទូទៅ ក៏ប៉ុន្តែ​ចំពោះ​ទារក​វិញ​មិន​ដូចគ្នា​ទេ។ ពួក​គេង​អាច​ថប់ដង្ហើម​ស្លាប់​បាន ប្រសិនបើ​ពួកគេ​ចេះ​ក្រឡាប់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រសិនបើ​អ្នក​មិនបាន​បោកគក់​ខ្នើយ​ជា​ញឹកញាប់​ទេនោះ មេរោគ​នឹង​តោង​ជាប់​នឹង​ស្រោមខ្នើយ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទារក​យ៉ាង​ងាយ​បំផុត។

 

អាស្រ័យហេតុនេះ សូម​រងចាំ​ឲ្យ​កូន​របស់​អ្នកធំ​បន្តិច(មាន​អាយុ២ទៅ៣ឆ្នាំ​ឡើង) ឬ​ស៊ាំ​ជាមួយនឹង​ការ​កើយ​ខ្នើយ​ដោយ​ខ្លួនឯង ទើប​លែង​ចោទ​ជា​បញ្ហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here