មិននឹកស្មាន កុំថាឡើងមនុស្សធំសូម្បីតែក្មេងតូចៗក៏អាចកើតជំងឺក្រួសក្នុងតម្រងនោមដែរ

0
1

ក្រួសក្នុងតម្រងនោម មិនមែនកើតមានចំពោះតែមនុស្សពេញវ័យនោះទេ សូម្បីតែកុមារតូចៗក៏អាចប្រឈមនឹងជំងឺនេះដូចគ្នាដែរ។ ទោះជាយ៉ាងណា មនុស្សភាគច្រើននឹកគិតថា មានតែមនុស្សធំប៉ុណ្ណោះ ដែលមានជំងឺក្រួសក្នុងតម្រងនោម។

 

ដូចករណីកុមារអាយុ ៥ឆ្នាំនៅប្រទេសវៀវណាម មានជំងឺក្រួសក្នុងតម្រងនោម តែក្រុមគ្រួសាររបស់គាត់មិនជឿឡើយ រហូតទាល់តែយលទៅពិនិត្យនៅមន្ទីរពេទ្យ ទើបដឹងការពិត។
រោគសញ្ញាអ្នកជំងឺវ័យក្មេងម្នាក់នេះ មានដូចជា ពិបាកក្នោងការនោម ចេះតែកន្ត្រាក់តម្រងនោម និងមានការឈឺចាប់ក្នុងពោះ។ បើតាមការអេកូសាស្ត្រ របស់គ្រូពេទ្យរកឃើញក្រួសប្រវែង ១០មីលីម៉ែត្រ ហើយក្រួសទាំងនេះត្រូវបានបង្កើតឡើងដោយសារតែសារធាតុរ៉ែ និងអាស៊ីត។

ជាធម្មតា ជំងឺក្រួសក្នុងតម្រងនោមបង្ហាញរោគសញ្ញាដូចជា ឈឺចាប់ធ្ងន់ធ្ងរនៅខ្នងផ្នែកខាងក្រោម ហើយរីករាលដាលទៅពោះទាប និងតម្រងនោមនៅពេលនោម។ ចំណែកឯទឹកនោម មានពណ៌ផ្តាឈូក ក្រហម ឬត្នោត។
អាស្រ័យហេតុនេះ ក្នុងនាមជាឪពុកម្តាយ មិនគួរមិនអើពើនោះឡើយចំពោះរោគសញ្ញាមួយចំនួន ដែលបានកើតឡើងចំពោះកុមារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here