បញ្ហាអាឡែស៊ីដែលកើតមានចំពោះមនុស្សពេញវ័យ គឺងាយស្រួលក្នុងការព្យាបាលនោះទេ ក៏ប៉ុន្តែបើវាកើតឡើងចំពោះទារកវិញនោះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសបើអ្នកមិនបានរកវិធីព្យាបាលឲ្យបានត្រឹមត្រូវ។
បញ្ហាអាឡែកស៊ី អាចេញរោគសញ្ញាដូចជា រោលកន្ទួលរមាស់ពណ៌ក្រហមពេញរាងកាយ ហូរទឹកភ្នែក តឹងច្រមុះ ហៀរសំបោរ កណ្តាស់ និងពិបាកដកដង្ហើមជាដើម។ បើឃើញរោគសញ្ញាគួរឲ្យសង្ស័យណាមួយកើតមានឡើង អ្នកគួរតែប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលឲ្យបានទាន់ពេល។
គ្មានមធ្យាបាយណាដែលល្អប្រសើរជាងការព្យាបាលដោយវេជ្ជសាស្ត្រនោះទេ ហើយគួបផ្សំជាមួយនឹងការធ្វើអនាម័យបន្ទប់គេង និងខ្លួនប្រាណទារកជាប្រចាំពួកគេនឹងឆាប់ជា។
អ្នកត្រូវចង់ចាំថា ប្រសិនបើទារកមានបញ្ហាប្រតិកម្មអាឡែស៊ី ត្រូវធ្វើយ៉ាងណាកុំឲ្យកន្លែងគេងរបស់ទារកមានសំណើមឲ្យសោះ។ ក្រៅពីនេះស្រោមពូក ខ្នើយ ឬភួយ របស់ទារកត្រូវបោកគត់ជាមួយនឹងទឹកក្តៅ ហើយហាលនៅក្រោមពន្លឺថ្ងៃឲ្យបានស្ងួតល្អ។ ជាពិសេស កុំឲ្យសត្វចិញ្ចឹមចូលទៅលុកលុយ កន្លែងទារកគេងឲ្យសោះ៕