កើត​ជំងឺ​សន្លាក់ អាច​ប្រឈម​នឹង​ការកើត​មិន​គ្រប់​ខែ

0
1
Pregnant Asian Woman at home with cramp leg. Woman health concept.

បើ​យោងតាម​ក្រុម​អ្នក​ស្រាវ​ជ្រា​បាន​ឲ្យ​ដឹងថា ទារក​ដែល​កើតចេញពី​ផ្ទៃ​ម្តាយ​ដែលមាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​អំឡុងពេល​មាន​ផ្ទៃពោះ ហាក់ដូចជា​ប្រឈម​នឹង​បញ្ហា​មិន​គ្រប់​គីឡូ និង​កើត​មិន​គ្រប់​ខែ។

ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ អាច​ប៉ះពាល់​ដល់​សន្លាក់​របស់​មនុស្ស ដែល​ប​ណ្តោ​ល​ឲ្យ​មានការ​ឈឺចាប់ ដើរ​មិន​រួច​ប៉ះពាល់​ដល់​សរីរាង្គ​ខាងក្នុង​ផងដែរ។ ខណៈពេលដែល​ជំងឺ​នេះ​ច្រើន​កើតមាន​នៅលើ​មនុ​ស្សវ័យ​ចំណាស់ ក៏​ប៉ុ​ន្ត​ចំពោះ​មនុស្ស​វ័យក្មេង វ័យ​ជំ​ទង និង​កុមារ ក៏មាន​អត្រា​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។ មិនតែប៉ុណ្ណោះ​ក្នុងចំណោម​មនុស្ស​ទាំង​ពីរភេទ ស្ត្រី គឺ​ទទួលរង​នូវ​ជំងឺ​នេះ​ខ្លាំងជាងគេ។

 

 

ការស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា ទារក​ដែល​កើតចេញពី​ស្ត្រី​ដែលមាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ត្រូវមាន​ការផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​នៃ​ឱកាស​សម្រាលកូន​មិន​គ្រប់​ខែ និង​មិន​គ្រប់​គីឡូ។

ដូច្នេះហើយ នៅពេល​មាន​ជំងឺ​រលាក​សន្លាក់​មុនពេល​មាន​ផ្ទៃពោះ ស្ត្រី​ពុំ​គិត​បណ្តែតបណ្តោយ​ឡើយ ត្រូវ​ប្រញាប់​ព្យាបាល​ជាបន្ទាន់​ដើម្បី​ជៀស​ផុតពី​ហានិភ័យផ្សេងៗទៅ​ថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here