ទង្វើ៣យ៉ាង បើ​អាច​កុំ​ធ្វើ​ដាក់​ទារក​ទើបនឹង​កើត​ឲ្យ​សោះ

0
1

ការ​ពពោះ​រយៈពេល ៩ខែ​ពេញ​មិនមែនជា​រឿង​ធម្មតា​នោះទេ ហើយ​មានតែ​ស្ត្រី​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​មួយ​នេះ​ទេ​ទើប​យល់​អារម្មណ៍​ច្បាស់។

ក្រោយពេល​ទារក​កើតមក​ភ្លាម ឪពុកម្តាយ​ត្រូវមាន​ទំនួល​ខុសត្រូវ​ធំ​ណាស់​ក្នុងការ​មើលថែ​ទារក ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ មានរឿង​មួយចំនួន​អ្នក​មិនគួរ​ធ្វើ​ដាក់​ទារក​ឡើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់

១.ហាម​ថើប​មាត់​ទារក ទោះ​អ្នកណា​ក៏ដោយ

អំឡុងពេល៣ខែ​ដំបូង បន្ទាប់ពី​ទារក​កើតមក​រាងកាយ​របស់​ពួកគេ​មាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ អាច​ងាយ​នឹង​ឆ្លង​មេរោគ ឬ​បាក់តេរីផ្សេង។ ជាពិសេស​ការ​ថើប​មាត់ អាច​ចម្លង​មេរោគ ឬ​បាក់តេរី ដែល​បង្ក​ជា​ជំងឺ​ជំងឺផ្សេងៗបា

 

 

២.ហាម​ប្តូរ​បរិយាកាស​ក្នុងផ្ទះ

ប្រ​សិ​បើ​ទារក ធ្លាប់​រស់នៅ​ក្នុងផ្ទះ​ដែល​បើក​បង្អួច ឬ​បាំងវាំងនន​នៅពេល​ថ្ងៃ អ្នក​គួរតែ​រក្សា​ស្ថានភាព​បែបនេះ​ឲ្យ​នៅ​ដដែល។ មិនតែប៉ុណ្ណោះ នៅពេល​ទារក​គេង អ្នក​ពំ​ុំ​គួរ​និយាយ​គ្នាឮៗ ឬក៏​បើក​សំលេង​ទូរ​ស្សន៍ខ្លាំងៗនោះទេ ព្រោះ​វា​អាច​រំខាន​ដល់​ការ​គេ​របស់​ពួកគេ។ សូម​ចាំ​ថា ទារក​មាន​ត្រចៀក​វៃ​ណាស់ គ្រាន់តែ​អ្នកធ្វើ​អ្វី​ឲ្យ​មាន​ឮ​សំលេង​បន្តិច ក៏​ពួកគេ​អាច​ភ្ញាក់​បានដែរ។

 

៣.កុំ​លេង​ក្បាលដោះ​របស់​ទារក

ចំពោះ​ទារក​មួយចំនួន​ដែល​បៅដោះ​ម្តាយ​មិនជា​អ្វី​នោះទេ ក៏ប៉ុន្តែ​សម្រាប់​ទារក​ដែល​បៅ​ទឹកដោះគោ​វិញ​ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្តិច ចំពោះ​ក្បាល​សុដន់​ជ័រ។ ការលេង​ក្បាល​សុដន់​ជ័រ នេះ​អា​ចប​ណ្តោ​ល​ឲ្យ​ឆ្លង​មេរោគផ្សេងៗ ព្រោះ​ដៃ​របស់​អ្នក មិន​ប្រា​ដក​ថា​ស្អាត​នោះទេ។

 

អាស្រ័យហេតុនេះ ដើម្បី​ឲ្យ​ទារក​មាន​សុខ​ភាពល្អ ឪពុកម្តាយ​គ្រប់រូប​គួរតែ​ជៀសវាង​ទង្វើ​មួយចំនួន​ដូចខាងលើ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here