អ្នក​ម្តាយ​មានគភ៌​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន1 ខែ​មុន ឆ្លងទន្លេ

0
1

នៅសល់ 1 ខែ​ទៀត​មុន​ឆ្លងទន្លេ គឺជា​អំឡុងពេល​នៃ​ការទន្ទឹងរង់ចាំ​របស់​អ្នក​ម្តាយ​មានគភ៌គ្រប់ៗគ្នា ព្រោះ​ទាំង​រំភើបចិត្ត​ផង ទាំង​ត្រេកអរ​ផង ដែល​ជិត​បានឃើញ​មុខ​កូន​សម្លាញ់ ខ​ណះ​ពេល​ជាមួយគ្នា​ក៏មាន​អារម្មណ៍​នឹក​ខ្លាច​ចំពោះ​ក្តី​ឈឺចាប់​ដែល​នឹង​កើតមានឡើង ហើយ​និង​រឿងផ្សេងៗជាច្រើន​ទៀត ។ យើង​មាន​តំបូន្មានល្អៗពី​លោកគ្រូ​ពេទ្យ​ជំនាញ​មក​ជំរាប​អ្នក​ម្តាយ​ថ្មោងថ្មី ដែល​នៅ​មិនទាន់មាន​បទពិសោធន៍​ក្នុង​រឿងនេះ​ថា តើ​ត្រូវ​ត្រៀមខ្លួន​យ៉ាងណាខ្លះ​មុនពេល​ប្រសូត ដូចតទៅ ៖

 

 

ឈានចូល​ដល់​ខែ​ទី 9

ក្នុង​រយ:ពេលនេះ លោកគ្រូ​ពេទ្យ​នឹង​ណាត់​ឲ្យ​ទៅពិនិត្យ​គភ៌​កាន់តែ​ញឹកញាប់​ឡើង​រៀងរាល់​សប្តាហ៍ ដើម្បី​ពិ​នឹ​ត្យ​មើល​ភាព​ត្រៀមខ្លួន​ជាស្រេច និង​អាការផ្សេងៗដែល​កើតមានឡើង​ថា តើ​ប្រក្រតី ឬក៏​អត់? ។ ក្នុងអំឡុង​ពេលនេះ អ្នក​ម្តាយ​នឹងមាន​អាការ​ឈឺ​រាងធ្ងន់ៗនៅ​ម្តុំ​ក្រោម​ភ្ជឹ​ត​នៅពេល​ដើរ ជើង​នឹង​ហើម មាន​អារម្មណ៍ឈឺផ្សាៗនៅត្រង់​ចុងដង្ហើម​ដោយសារតែ​អាស៊ីត​រំលាយ​អាហារ​ហូរ​បញ្ច្រាស់​ឡើង ព្រោះ​ទំហំ​ក្បាលពោះ​ដែល​ធំ​ឡើង ធ្វើ​ឲ្យ​ក្រពះ​ត្រូវបាន​រុញ​ឡើង​មកលើ អាហារ​មិនសូវ​រំលាយ ឆ្អល់​ណែន​ពោះ និង​ជួនកាល​អាច​ត្រូវ​ភ្ញាក់ឡើង​កណ្តាលយប់​ព្រោះតែ​ប្រគ្រីវកាច់​ជើង រហូតដល់​ត្រូវ​ដាស់​លោក​ប្តី​ឲ្យ​ជួយ​រឺត​ជើង​ឲ្យ​ទៀតផង ។

 

ត្រៀមខ្លួន​ជាស្រេច…មុនពេល​ឆ្លងទន្លេ

ការត្រៀម​ជាស្រេច​ទាំង​រាងកាយ ផ្លូវចិត្ត និង​របស់របរ​ប្រើប្រាស់ផ្សេងៗ នឹង​ជួយ​ឲ្យ​អ្នក​ម្តាយ​ទៅ​ប្រសូត

បុត្រ​បាន​យ៉ាង​ជឿជាក់​ក្នុង​ចិត្ត និង​មាន​អារម្មណ៍​ធូរស្រាល តែ…តើ​ត្រូវ​ត្រៀម​រឿង​អ្វីខ្លះ​នោះ សូម​តាមដាន​ជា​បន្ត ។

 

1 . មន្ទី​ពេទ្យ

 

ប្រឹក្សា​ជាមួយ​លោកគ្រូ​ពេទ្យ​ជានិច្ច បើ​សឹ​ន​មាន​បញ្ហា​អ្វី​គួរ​សង្ស័យ​ពាក់ព័ន្ធ​នឹង​គភ៌ ។

អាច​នឹងត្រូវ​សាកល្បង​ជិះ​រថយន្ត​ដើម្បី​ប៉ាន់ស្មាន​រយ:ពេលធ្វើ​តំណើរ​ពី​ផ្ទះ​ទៅ​មន្ទី​ពេទ្យ ឬ​រកមើល​ផ្លូវ

ណា​ផ្សេង​ដែល​ងាយស្រួល និង​លឿន​ជាង ទុក​បំរុង​នៅ​ថ្ងៃ​ឈឺពោះ​ប្រសូត​ជាស្រេច ។

 

2 . ត្រៀម​រាងកាយ

 

ត្រៀម​រឿង​អាហារ​ហុប​ចុក គួរ​បរិភោគ​អាហារ​ណា​ដែលមាន​ប្រូតេអ៊ីន​ច្រើន តែ​បន្ថយ​អាហារ​ដែលមាន​រសជាតិខ្លាំងៗ ដូចជា ប្រៃ​ខ្លាំង ជូរ​ខ្លាំង ជាពិសេស ហិ​រ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​ម្តាយ​ហើម ។ គួរ​ទទួល​បន្លែ​ផ្លែឈើ​រួមជាមួយ​ផង ដើម្បី​កាត់បន្ថយ​អាការ​ណែន​ឆ្អល់ពោះ ។

គួរ​ញ៉ាំ​ថ្នាំ​បំប៉ន​តាម​ដែល​លោកគ្រូ​ពេទ្យ​ឲ្យ​មក​ឲ្យ​គ្រប់ ដូចជា ថ្នាំ​បំប៉ន​លោហិត វិ​តា​មីន​រួម និង​កាល់ស្យូម ព្រោះ​ក្នុងអំឡុងពេល​ប្រសូត អ្នក​ម្តាយ​ត្រូវ​បាត់បង់​ឈាម​ច្រើន ហើយ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ឆាប់​ស្រួលខ្លួន​ឡើងវិញ​ផង ។

រក​ទិញ​របស់របរ​ប្រើប្រាស់ចាំបាច់ៗ ទាំង​របស់​អ្នក​ម្តាយ និង​របស់​កូនតូច​ទុកជា​ស្រេច ព្រោះ​ក្រោយពេល​ប្រសូត​រួច អ្នក​ម្តាយ​មិនអាច​មាន​ពេល​ទៅ​ដើររក​ទិញ​ទេ ។

 

 

3 . ត្រៀម​ប្រសូត

ក្នុងករណី​ដែល​អ្នក​ម្តាយ​មិនមាន​លក្ខ​ណះ​ខុស​ប្រក្រតី​ខាង​រាងកាយ ឬ​ខាង​វេជ្ជសាស្ត្រ​ណា​ដែល​តំរូវ​ឲ្យ​ប្រសូត​ដោយ​ការវះកាត់​ទេនោះ អ្នក​ម្តាយ​គួរតែ​ប្រសូត​តាម​វិធី​ធម្មជាតិ ។ កំណត់​ផែនការ​ក្រោយពេល​ប្រសូត ថា​តើ​ត្រូវ​ពន្យា​កំណើត(គ្រាវ) ឬ​យ៉ាងណា បើ​ត្រូវ​ពន្យា​កំណើត (គ្រាវ) គួរតែ​ប្រាប់​លោកគ្រូ​ពេទ្យ​ឲ្យ​បានដឹង​ជាមុន ដើម្បី​ភាពងាយស្រួល​ក្នុងការ​ត្រៀមខ្លួន​របស់​លោកគ្រូ​ពេទ្យ ។

 

4 . ត្រៀម​ចិត្ត ត្រៀម​ថ្លើម

អ្នក​ម្តាយ​ត្រូវ​ត្រៀមខ្លួន​ទប់ទល់​នឹង​សភាវ​សោកសៅ​ក្នុង​ចិត្ត​ដែល​អាច​កើតឡើង​ក្រោយពេល​ប្រសូត​រួច ដែលមាន​ដូចជា យំ​ខ្សឹកខ្សួល​ពេញ​មួយថ្ងៃ ភ័យខ្លាច​ប្តី​លែង​ស្រឡាញ់ និង​ត្រូវ​បោះបង់ចោល ខ្លាច​ខ្លួន​លែង​ស្អាត​ដូច​កាលពី​ពេលមុន ជាដើម និង​កុំ​ភ្លេច​សួរ​ពី​វិធី​កែ​បញ្ហា​នេះ​ជាមួយ​លោកគ្រូ​ពេទ្យ​ដើម្បី​ទុក​ប្រ​ត្តិ​ប​ត្តិ​តាម​ផង ។

 

 

អាការ​ប្រាប់​ឲ្យ​ដឹងខ្លួន មុនពេល​ប្រសូត

 

ឈឺពោះ​យ៉ាងខ្លាំង​ជាប់​ជានិច្ច រៀងរាល់ 3 នាទី និង​ឈឺម្តងៗប្រហែលជា 40 វិនាទី ។

មាន​ឈាម​ចេញមក​តាម​រន្ធ​ស្បូន អាការ​នេះ​ទោះ​មិន​ឈឺពោះ​ក៏ដោយ ក៏ត្រូវ​ទៅ​មន្ទី​ពេទ្យ​ដែរ ។

មាន​ទឹកភ្លោះ​ហូរ​ចេញមក​តាម​រន្ធ​ស្បូន អាការ​នេះ​ទោះ​មិន​ឈឺពោះ​ក៏ដោយ ក៏ត្រូវ​ប្រញាប់​ទៅ​មន្ទី​ពេទ្យ​ដែរ ព្រោះ​ថង់ទឹកភ្លោះ​អាច​បែក​ទៅហើយ បើ​ទុកចោល​យូរ​អាច​នឹងធ្វើ​ឲ្យ​ឆ្លង​មេរោគ​បាន ។

 

សភាវ​ជ្រៀតជ្រែក​ដែល​អាច​កើតឡើង

 

មាន​ធ្លាក់ឈាម ជាស​ភាវ​ដែល​សុក​ធ្លាក់​ចុះមក​ទាប ដោយ​សុក​នឹង​រំ​កឹ​លម​ក​តោង​នៅ​ម្តុំ​មាត់ស្បូន ឬ​ផ្នែក​ក្រោម​របស់​មាត់ស្បូន ធ្វើ​ឲ្យ​មាត់ស្បូន​ដាច់​រហែក ហើយ​មាន​ឈាម​ហូរ​ជ្រាប​ចេញមក ។

សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជាដើម​ហេតុ​របស់​សភា​វ​គភ៌​មាន​ជាតិពុល នឹងធ្វើ​ឲ្យ​អ្នក​ម្តាយ​ហើមជើង​ហើម​មុខ អ្នកខ្លះ​មាន​ឈឺក្បាល​ទៀតផង ដែលជា​ហេតុ​អាចធ្វើ​ឲ្យ​អ្នក​ម្តាយ​ប្រកាច់ ឬ​សរសៃឈាម​ក្នុង​ខួរក្បាល​បែក​បាន ។

ទារក​លែង​សូវ​រើ ដែល​អាចមាន​មូលហេតុ​មកពី សុក​ចាប់ផ្តើម​ធ្វើការ​ខ្សោយ ឬ​ខ្សែ​ទងសុក​រុំ-ក ដែលជា​គ្រោះថ្នាក់​ចំពោះ​ទារក​ខ្លាំងណាស់ ពេល​អ្នក​ម្តាយ​ជួប​អាការ​ដែល​រៀបរាប់​មក​ខាងលើនេះ ចូរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម​ជាបន្ទាន់ ។

នៅពេល​រាងកាយ​ត្រៀម​រួចរាល់ ចិត្ត​ត្រៀម​រួចរាល់…ពេលនេះ​អ្នក​ម្តាយ​អាច​ទៅ​ប្រសូត​បុត្រ​ដោយ​ភាពជឿជាក់​បាន​ហើយ ។ ក្តី​ឈឺចាប់​ដែល​កើតឡើង​ក្នុងពេល​ប្រសូត នឹង​រលាយ​បាត់អស់ នៅពេលដែល​អ្នក​ម្តាយ​បានឃើញ​មុខ​កូន​សម្លាញ់ និង​ក្លាយជា​ក្តីរំភើប​សោមនស្ស​ពេញ​ក្នុង​ចិត្ត​វិញ​មិន​ខាន ។

 

 

ត្រៀម​សម្ភារ:ចូល​មន្ទី​សម្ភព

សម្រាប់​អ្នក​ម្តាយ

 

ប័ណ្ណ​ពិនិត្យ​សុខភាព​គភ៌ អត្តសញ្ញាណប័ណ្ណ

សំឡី​អនាម័យ និង អាវ​ក្នុង​សំ​ពាក់​បំបៅកូន

សម្លៀកបំពាក់​អ្នក​ម្តាយ​សំរាប់​ស្លៀក​ពេល​ចេញពី​មន្ទី​ពេទ្យ

អាហារ និង​ភេ​ស្ជ​ជះ (ព្រោះ​ក្រោយពេល​ឆ្លងទន្លេ​រួច អ្នក​ម្តាយ​នឹង​ឃ្លាន​ខ្លាំងណាស់)

កូន​កាបូប​សំរាប់​ដាក់​គ្រឿងសម្អាង

កន្សែង​ជូត​មុខ និង​កន្សែងពោះគោ​សំរាប់​ជូត​ខ្លួន

កាមេរ៉ា​ថតរូប ក្នុងករណី​ដែល​ខាង​មន្ទី​ពេទ្យ​អនុញ្ញាតិ​អាច​ឲ្យ​ថតរូប​បាន

 

សម្រាប់​ទារក

 

ក្រណាត់​កន្ទប

ខោអាវ​កូន (សំរាប់​ទារក​ទើប​កើត)

ទឹកសាប៊ូ​សំរាប់​បោក​ជំ​រះផ្សេងៗ

កូន​ខ្នើយ​សំរាប់​ទ្រាប់​ក្បាល​កូន​ពេល​បីបំ​បៅដោះ

ក្រណាត់ ឬ​កន្សែង​សំរាប់​រុំ​ខ្លួន​កូន​ពេល​ត្រឡប់ទៅផ្ទះ​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here