មនុស្សពេញវ័យភាគច្រើនចូលចិត្តទទួលទានភេសជ្ជៈប៉ូវកម្លាំងខ្លាំងណាស់ នៅពេលដែលពួកហេវហត់ នៅពេលបំពេញការងារផ្សេងៗ ព្រោះវាអាចជួយផ្តល់ថាមពលភ្លាម។
ទោះជាយ៉ាងណា តើក្មេងៗអាចទួលទានភេសជ្ជៈបែបនេះបានដែរឬទេ? ជាតិផ្អែម និងកុមារពិតជាត្រូវគ្នាខ្លាំងណាស់ ក៏ប៉ុន្តែប្រសិនបើអ្នកបណ្តោយឲ្យកូនទទួលភេជ្ជៈបែបនេះ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ហើយក្នុងករណីធ្ងន់ធ្ងរ អាចគំរាមកំហែងដល់អាយុជីវិតថែមទៀត។ នៅពេលដែលកុមារទទួលទានភេសជ្ជៈនេះ ថាមពលនឹងរុញច្រានខ្លាញ់ទៅកាន់បេះដូង ដែលជាហេតុធ្វើឲ្យពួកគេញ័រដើមទ្រូង ញ័រដៃញ័រជើង ពិបាកដកដង្ហើម ហើយអាចមានបញ្ហាគាំងបេះដូង។
ការស្រាវជ្រាវបានរកឃើញថា កុមារអាយុ ១១ដល់ ១៨ឆ្នាំ ចូលចិត្តផឹកភេសជ្ជៈគ្រឿងកំប៉ុងដែលមានរស់ជាតិផ្អែមៗ ហើយមាន១២ភាគដែលប្រឈមនឹងជំងឺលើសជាតិស្ករក្នុងឈាម។ ដួច្នេះ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា កុមារក្រោមអាយុ ១៦ឆ្នាំ មិនគួរផឹកភេសជ្ជៈប៉ូវកម្លាំងឡើយ។
អាស្រ័យហេតុនេះ សូមមាតាបិតាគ្រប់រូបគួរតែជៀសវាងការផ្តល់ភេសជ្ជៈប៉ូវកម្លាំងដល់កុមារ ហើយបើជៀសមិនបានទេគួរតែផ្តល់ឲ្យពួកគេក្នុងកម្រិតតិចតួចបំផុត៕