អ្វីដែល​ឪពុកម្តាយ​មិនគួរ​ធ្វើ​នៅពេល​កុមារ​ក្តៅខ្លួន​ខ្លាំង

0
1
Asian Chinese mother measuring little girl forehead for fever at home.

ជាទូទៅ​រាងកាយ​របស់​កុមារ​មាន​កម្តៅ​ច​ន្លាះ​ពី ៣៧ទៅ៣៧,៥អង្សា​សេ តែប៉ុណ្ណោះ ប៉ុន្តែ​បើក​ម្តៅ​ឡើងដល់ ៣៨អង្សា​សេ​ត្រូវបាន​គេ​ចាត់ទុកជា​ជំងឺ​គ្រុនក្តៅ។ កម្តៅ​ដែល​ឡើងដល់ ៣៨,៥អង្សា​សេ រាងកាយ​កុមារ​អាច​ទ្រាំទ្រ​បាន តែបើ​វា​ឡើង​ខ្ពស់រ​ហូ​ដល់​ទៅ ៣៩ទៅ៤០អង្សា​សេ ក្នុង​រយៈពេល​យូរ អាច​បង្ក​ឲ្យ​កុមារ​មាន​បញ្ហា​ប្រកាច់​ព្រោះ​ខ្វះ​អុកស៊ីសែន​ទៅកាន់​ខួរក្បាល ដួលសន្លប់ ឬក៏​ស្លាប់​បាន។

Image result for baby sick

 

 

ចំពោះ​រោគសញ្ញា​ដែល​បង្ហាញថា កូន​របស់​អ្នក​កំពុងតែ​កើតមាន​ជំងឺ​គ្រុនក្តៅ គឺ ចេះតែ​អស់កម្លាំង ស្រែកយំ ងងុយគេង ផ្ទៃមុខ​ឡើង​ពណ៌​ក្រហម រងា​ញ័រ និង​កម្តៅ​ក្នុង​រាងកាយ​កើនឡើង​ខ្លាំង​ខុសធម្មតា។

នៅពេល​មាន​ជំងឺ​គ្រុនក្តៅ ឪពុកម្តាយ​ភាគច្រើន​តែងតែ​រក​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​មុ​នឹង​ទៅ​មន្ទីរពេទ្យ ក៏ប៉ុន្តែ​អ្នកជំនាញ​បាន​ណែនាំ​ថា មានរឿង​មួយចំនួន​អ្នក​មិន​ត្រូវធ្វើ​នៅពេល​កុមារ​មាន​អាការ​ក្តៅខ្លួន​ខ្លាំង​ឡើយ។

Image result for baby sick

 

 

១.កុំ​ស្លៀកពាក់​ខោអាវ​ក្រាស់ ឬ​រុំ​ភួយ​ឲ្យ​សោះ ព្រោះ​វា​អាចធ្វើ​ឲ្យ​កម្តៅ​កើនឡើង​កាន់តែខ្លាំង។

២.មិន​ត្រូវយក​ទឹកកក​ងូត​ឲ្យ​កុមារ​នោះឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​កម្តៅ​ឡើង​ខ្លាំង​នឹង​នាំ​ឲ្យ​ខូច​សរសៃឈាម។

៣.កុំ​ប្រើ​ក្រូចឆ្មារ ជូត​ខ្លួនប្រាណ​កុមារ​ឲ្យ​សោះ។

៤.កុំ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​តាមតែ​ចិត្ត​ឯង ព្រោះ​វា​អាចធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហាផ្សេង។

វិធីសាស្ត្រ​ដ៏​ល្អ​បំផុត គឺ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​អ្នកជំនាញ​ជាបន្ទាន់ ដើម្បី​ពិនិត្យ​តាមដាន​ជំងឺ និង​ប្រើប្រាស់​ថ្នាំ​ដែល​ត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here