ថ្វីបើត្របសណ្តាយ មិនសូវពេញនិយមដូចជាបន្លែផ្សេងៗទៀតក៏ដោយ ប៉ុន្តែវាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកទទួលទាន។ ចំពោះស្ត្រីមានផ្ទៃពោះ ដែលទទួលទានត្របសណ្តោយក្នុងកម្រិតមធ្យម អាចជួយកាត់បន្ថយពិការភាពពីកំណើតរបស់ទារក ជំងឺទឹកនោមផ្អែមរបស់អ្នកម្តាយ និងការពារបញ្ហាទល់លាមកផងដែរ។ ទោះជាយ៉ាងណា បើស្ត្រីមានផ្ទៃពោះ ទទួលទានត្របមួយប្រភេទច្រើន តើអាចមានគ្រោះថ្នាក់ឬទេ?
បើយោងតាមអ្នកជំនាញបានបង្ហាញថា ទម្លាប់ទទួលទានត្របមួយប្រភេទនេះច្រើនពេក ធ្វើឲ្យស្បូនចុះខ្សោយ ហើយអាចបង្កើនហានិភ័នៃការរលូតកូន ឬកូនកើតមិនគ្រប់ខែ។ ទន្ទឹមនឹងនេះផងដែរ ត្របមានផ្ទុកជាតិអាស៊ីត អាចនាំឲ្យស្ត្រីមានផ្ទៃពោះមិនស្រួលខ្លួន និងជួបផលលំបាកផ្សេង។
កាន់តែយ៉ាប់ជាងនេះទៅទៀត បើអ្នកធ្វើការចម្អិនត្របមិនបានឆ្អិនល្អទេ អ្នកអាចមានបញ្ហាប្រព័ន្ធរំលាយអាហារ និងប្រតិកម្មអាឡែស៊ី។ យកល្អពេលមានផ្ទៃពោះ អ្នកគួរតែកំណត់ការទទួលទានត្របឲ្យបានត្រឹមត្រូវ ឬសុំប្រឹកក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន៕