កុមារ​ក្រោម​អាយុ២ឆ្នាំ ហាម​ទទួលទាន​ទឹកឃ្មុំ និង​ផ្លែ​ទំពាំងបាយជូរ

0
1

អាហារ​ខ្លះ​មាន​អត្ថប្រយោជន៍​សម្រាប់​កុមារ ប៉ុន្តែ​វា​មិន​សមស្រប​សម្រាប់​អាយុ ឬ​តម្រូវការ​អាហារូបត្ថម្ភ​របស់​ពួកគេ​នោះទេ។កុមារ​ជាច្រើន​ចាប់ផ្តើម​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ តាំងពី​ពួកគេ​នៅតូចៗមកម្ល៉េះ។ ទម្លាប់​បែបនេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រសជាតិ​កុមារ ហើយ​ចំពោះ​អាហារ​ធម្មតា​ពួកគេ​មិន​ចាប់អារម្មណ៍​ឡើយ។ ដូច្នេះហើយ​បើ​យោងតាម​គេហទំព័រ Brightside បាន​ចុះផ្សាយ​ថា កុមារ​ក្រោម​អាយុ ២ឆ្នាំ មិនគួរ​ទទួលទាន​អាហារ​ទាំងពី​ប្រភេទ​នេះឡើយ។

Image result for baby don't eat Grapes

 

 

ទឹកឃ្មុំ

ហេតុអ្វី​កុមារ​ក្រោម​អាយុ ២ឆ្នាំ​មិនគួរ​ទទួលទាន​ទឹកឃ្មុំ? កុមារ​នៅ​វ័យ​នេះ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ​ណាស់ ប្រសិនបើ​អ្នក​ឲ្យ​ពួកគេ​ទទួលទាន​ទឹកឃ្មុំ​ច្រើនពេក មិន​ត្រឹមតែ​បង្កបញ្ហា​អា​ឡែក​ស៊ី​ស្បែក​នោះទេ ជួនកាល​វា​ក៏មាន​ផ្ទុក​បាក់តេរី​ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺឆ្លង​ធ្ងន់ធ្ងរ​ផងដែរ។

Image result for baby don't eat honey

 

 

ផ្លែ​ទំពាំងបាយជូរ

ផ្លែ​ទំពាំងបាយជូរ មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ ដែល​កុមារ​ត្រូវការ​ជា​ចាំបាច់។ ប៉ុន្តែ មាន​ហេតុផល​មួយ​ដែល​កុមារ​មិនគួរ​ញ៉ាំ គឺ​ផ្លែ​ទំពាំងបាយជូរ​ធំ​ហើយ​រអិល នៅពេល​ទារក​ដាក់ចូល​ទៅក្នុង​មាត់​អាច​ស្លាក់​លេប​អាច​ស្លា​ក់បាន។ លើសពីនេះ​ផ្លែ​ទំពាំងបាយជូរ ត្រូវបានគេទទួលស្គាល់​ថា មិនល្អ​សម្រាប់​បំពង់​រំលាយ​អាហារ​ទារក​នោះទេ។

ដូច្នេះ ផ្លែឈើ​ដែល​ល្អ​បំផុត ហើយ​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​កុមារ​ក្រោម​អាយុ ២ឆ្នាំ គឺ​ផ្លែ​ចេក៕

Image result for baby don't eat Grapes

LEAVE A REPLY

Please enter your comment!
Please enter your name here