អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកមួយចំនួនកើតមកមានសក់ដុះក្រាស់ ហើយមួយចំនួនទៀតស្តើងរុយៗ? តាមពិតកត្តាចម្បង គឺហ្សេនជាអ្នកកំណត់ នៅពេលដែលទារកចាប់ផ្តើមវិវត្តនៅក្នុងផ្ទៃម្តាយ។ ក៏ប៉ុន្តែ ស្ថានភាពនេះអាចជួយកែប្រែបាន ប្រសិនបើអ្នកម្តាយព្យាយាមទទួលទានអាហារដែលសម្បូរវីតាមីន B ឲ្យបានច្រើនក្នុងពេលតាំងគភ៌។
តើអាហារប្រភេទណាទៅដែលសម្បូរវីតាមីន B? បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថា វីតាមីន B មាននៅក្នុងថ្លើមសត្វ ត្រី ទឹកដោះគោ ក្រុមសណ្តែក ពោត ល្ងខ្មៅ សារ៉ាយសមុទ្រ…។
អាហារទាំងនេះ មិនត្រឹមតែជួយឲ្យកូនរបស់អ្នកមានសក់ដុះក្រាស់ប៉ុណ្ណោះទេ វាក៏ធ្វើឲ្យសក់មានភាពទន់រលោង និងរស់រវើកជានិច្ច។
ដូច្នេះ សម្រាប់អាណាព្យាបាលដែលចង់ឲ្យកូនមានច្រើនពីកំណើត សូមព្យាយាមទទួលទានអាហារទាំងប៉ុន្មាននៅខាងលើឲ្យបានច្រើន៕