ឈប់​គិតថា ខួរ​ជ្រូក ជា​អាហារ​ប៉ូវ​ទៀត​ទៅ បើសិនជា​អាច​កុំ​ឲ្យ​កុមា​រញ៉ាំ​ច្រើនពេក

0
1

ជាទូទៅ​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​តែង​យល់ថា ការទទួល​ទាន​ខួរ​ជ្រូក អាចធ្វើ​ឲ្យ​ពួកគេ​មាន​កម្លាំង​ព​លាំង និង​មាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ដោះស្រាយ​បញ្ហាផ្សេង។ ជាពិសេស អ្នក​ម្តាយ​ភាគច្រើន​បាន​ឲ្យ​កូន​របស់ខ្លួន​ទទួលទាន ព្រោះ​យល់ថា​វា​ជា​អាហារ​ប៉ូវ​ដ៏​ល្អ ក៏ប៉ុន្តែ​ខួរ​ជ្រូក មិនមាន​ឥទ្ធិពល​ក្នុង​ការជួយ​អភិវឌ្ឍ​ខួរក្បាល ដូច​ពាក្យ​ច​ចាម​អារាមតៗគ្នា​នោះទេ។

Image result for baby don't eat food

 

 

ផ្ទុយទៅវិញ ការ​ញ៉ាំ​ខួរ​ជ្រូក​ច្រើនពេក អាចធ្វើ​ឲ្យ​កុមារ​ត្រូវ​ប្រឈម​នឹង​ជំងឺ​ធាត់ ជំងឺ​ខាន់ស្លាក់ និង​ជំងឺ​សរសៃឈាម​បេះដូង។អ្នក​ត្រូវ​ដឹងថា ខួរក្បាល​ជ្រូក​ទម្ងន់ ១០០ក្រាម មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ុល​រហូត​ដល់ទី ២,៥០០មី​លី​ក្រាម ដែល​លើសពី​តម្រូវការ​រាងកាយ​ដល់​ទៅ ៨ដង​ឯណោះ​ក្នុង​មួយថ្ងៃ។ ចំ​ណែ​ប្រូតេអ៊ីន នៅក្នុង​ខួរ​ជ្រូក មាន​ត្រឹមតែ ៩ក្រាម​ប៉ុណ្ណោះ គឺ​ទាប​ជាង​សាច់​ដែល​គ្មាន​ខ្លាញ់​ទៅទៀត។

Image result for baby don't eat food

 

 

អាស្រ័យហេតុនេះ សូមកុំ​ឲ្យ​កូន​របស់​អ្នកទទួល​ទាន​ខួរ​ជ្រូក​ច្រើនពេក ព្រោះ​វា​មិន​អាចជួយ​ជំរុញ​ឲ្យ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​ពួកគេ​បាន​នោះទេ ផ្ទុយទៅវិញ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ថែមទៀត៕

Image result for ខួរជ្រូក

LEAVE A REPLY

Please enter your comment!
Please enter your name here