អស្ចារ្យ​ដល​ម្លឹ​ង! គ្រាន់តែ​ប្រើ​ខ្ញី​បំពោត​លើ​ទ្រូង​កុមារ ស្លេស​នឹង​កាត់បន្ថយភ្លាមៗ

0
1

អ្នកជា​មនុស្ស​ចាស់​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​រួចមកហើយ នៅពេលដែល​កើតមាន​ស្លេស​ ពិតជា​ពិបាក​ដកដង្ហើម​ខ្លាំងណាស់ ហើយ​ធ្វើ​ឲ្យ​គេង​មិន​លក់​ថែមទៀត។ ចំពោះ​កុមារ​វិញ​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​អ្នក​បណ្តែត​ប​ណ្តោ​ល​យូរ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ផ្លូវដង្ហើម។

Image result for Ginger for baby sick

 

 

ជម្រើស​ចម្បង​បំផុត​ដែល​អ្នកជា​ឪពុកម្តាយ ត្រូវធ្វើ​គឺ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ទទួល​ថ្នាំ​តាម​វេជ្ជបញ្ជារ ក៏ប៉ុន្តែ​ក្រៅពី​ថ្នាំពេទ្យ​នៅមាន​ជម្រើស​មួយទៀត គឺ​ការប្រើប្រាស់​ឱសថ​ធម្មជាតិបាន។ ខ្ញី ត្រូវបាន​គេ​ចាត់ទុកជា​ធាតុ​ផ្សំ​ដ៏​មាន​ប្រសិទ្ធភាប​បំផុត​ក្នុងការ​កម្ចាត់​ស្លេស​ចេញពី ផ្លូវដង្ហើម ហើយ​ពុំមាន​ផលប៉ះពាល់​ដល់​រាងកាយ​នោះទេ។

 

របៀប​ប្រើប្រាស់​ខ្ញី ដើម្បី​កម្ចាត់​ស្លេស​ចេញពី​ផ្លូវដង្ហើម

ធាតុ​ផ្សំ៖

ម្សៅ​ខ្ញី​ចំនួន ១ស្លាបព្រា​បាយ

ទឹកឃ្មុំ​ចំនួន ១ស្លាបព្រា​កាហ្វេ

ប្រេង​អូ​លីវ​ចំនួន​មួ​ស្លាបព្រា​កាហ្វេ

ម្សៅ​ស្រូវ​សាលី​ចំនួន ១ស្លាបព្រា​កាហ្វេ

កូនកន្សែង​តូច​មួយ

បង់​ស្អិត

Image result for Ginger for baby sick

 

របៀប​អនុវត្ត៖

១.អ្នក​ត្រូវ​លាយ​ធាតុ​ផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ឲ្យ​ក្លាយទៅជា​ល្បាយ​សាច់​មួយ។

២.បន្ទាប់មក​ផ្ទេរ​ល្បាយ​នេះ​ទៅលើ​កូនកន្សែង ហើយ​បិទ​នៅលើ​ដើមទ្រូង​កុមារ។

៣.ចុងក្រោយ អ្នក​ត្រូវយក​បង់​ស្អិត​បិទ​ពីលើ​បន្ថែម ដើម្បី​កុំ​ឲ្យ​របូត។

ចំណាំ៖ រូបមន្ត​ធម្មជាតិ​មួយ​នេះ​ក៏​អាច​កាត់បន្ថយ​អាកា​រៈ​ក្អក​បានដែរ ប៉ុន្តែ​អ្នក​ត្រូវ​បំពោត​ល្បាយ​នេះ នៅលើ​ដើមទ្រូង​កុមារ​មុនពេល​ចូល​គេង ត្រឹម​រយៈពេល ៣ទៅ៤ម៉ោង​បាន​ហើយ ដោយសារតែ​ស្បែក​កុមារ​នៅ​ខ្ចី​ពេក អាច​កើត​បញ្ហា​រលាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here