ទឹកនោមផ្អែម ត្រូវបានគេចាត់ទុកជាឃាតករលាក់មុខ ដែលអាចឆក់យកជីវិតមនុស្សរាប់សែននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់ថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ។ ចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែម ត្រូវតបអាហារស្ទើរតែគ្រប់បែបយ៉ាង ដើម្បីការបារកុំឲ្យជាតិស្ករក្នុងឈាមកើនឡើងកាន់តែខ្បស់ ដែលបណ្តោលឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ។
តែទោះបីជាជំងឺទឹកនោមផ្អែមគ្មានថ្នាំព្យាបាលក្តី អ្នកអាចការពារបានតាមរយៈការទទួលទានរបបអាហារ។ ម្រេះ ក៏ស្ថិតនៅក្នុងចំណោមអាហារមួយចំនួនដែលអាចបង្ការ និងទប់ស្តាត់ជំងឺទឹកនោមផ្អែមផងដែរ។
បើយោងតាមគេហទំព័របរទេសមួយបានបង្ហាញថា ម្រេះដែលមានជាតិល្វីងកាន់តែខ្លាំង គឺជាថ្នាំដ៏ពូកែបំផុតក្នុងការការពារជំងឺទឹកនោមផ្អែម ព្រោះវាមានសម្ថភាពអាចអាច់កាត់បន្ថយជាតិស្ករក្នុងឈាម និងផ្លូវទឹកម៉ូត្រ។ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម យកល្អអ្នកត្រូវយកផ្លែម្រេះទៅកិន ហើយច្រោះយកទឹកឲ្យបានមួយកូនពែង សម្រាប់ទទួលទានជារៀងរាល់ព្រឹក៕