វិធីសាស្ត្រ​ផ្តាច់ដោះ​កូន​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាពនិងត្រឹមត្រូវបំផុត

0
1

ជាធម្មតា ក្មេង​នៅពេល​មាន​វ័យ ២ឆ្នាំ អាច​ឈានដល់​ដំណាក់កាល​ឈប់​បៅ​ទឹកដោះ តែ​ក៏​នៅមាន​ក្មេង​មួយចំនួន​នៅ​បៅ​ទឹកដោះ​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​ម្ដាយ​មានការ​ពិបាក។ ថ្ងៃនេះ Baby and Mom សូម​ណែនាំ​នូវ​វិធីសាស្ត្រ​ដែល​ល្អ​ក្នុងការ​ផ្តាច់ដោះ​កូន​យ៉ាង​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព។

Image result for sexy asian breastfeeding

 

 

១/ ក្មេង​ដែលមាន​អាយុ​លើស ២ឆ្នាំ​ឡើងទៅ គឺ​ស្ថិតនៅក្នុង​អំឡុងពេល​ស​ម​ល្មម​ក្នុងការ​ផ្តាច់ដោះ​ហើយ តែបើ​នៅក្នុង​អំឡុងពេល​កើត​ដំបូង ឬ ៦-៧ខែ​នោះ គួរ​ឱ្យគេ​បាន​បៅ​ទឹកដោះ​ម្តាយ​ជាមុនសិន ការ​ឱ្យគេ​ឈប់​បៅ​ទឹកដោះ​ម្តាយ​ក្នុងអំឡុង​ពេលនោះ ក្រៅពី​នឹងធ្វើ​ឱ្យ​រាងកាយ​របស់​កូន​មិន​បានទទួល​សារធាតុ​អាហារ​ពី​ទឹកដោះ​ម្តាយ​ហើយ​នោះ នៅមាន​ផលប៉ះពាល់​ធ្វើឱ្យ​កូនតូច​យំ​ង​ង៉ក់​រករឿង សាង​ភាព​ឈឺក្បាល​វឹលមុខ​ដល់​លោកឪពុក​អ្នក​ម្តាយ​ទៀតផង។

២/ នៅពេល​ដល់ពេល​វេលា​ដែល​ស័ក្តិ​សមល្មម​ហើយ​នោះ អ្នក​ម្តាយ​អាច​កាត់បន្ថយ​ការឱ្យ​កូន​បៅដោះ​ម្តងបន្តិចៗ ឧទាហរណ៍ កាលពីមុន ៣ដង​ក្នុង​មួយថ្ងៃ មក​នៅត្រឹម ២ ដង និង១ដង​ជា​បន្តបន្ទាប់ រហូតដល់​កូន​អាច​លែង​បៅ​ដោយ​ខ្លួនឯង​តែម្តង ក្នុងអំឡុង​ពេលនោះ​គួរឱ្យ​កូនបៅ​ទឹកដោះ​ផ្សេង​ជំនួស​វិញ ដូចជា​ទឹកដោះគោ​ប្រអប់ ឬ​ទឹក​សណ្តែក​លឿង​ជាដើម។

Image result for asain breast feeding

 

 

៣/ ក្មេង​គ្រប់គ្នា​ច្រើនតែ​បដិសេធ​ទឹកដោះគោ​ប្រភេទផ្សេងៗដែល​មិនមែនជា​ទឹកដោះ​ម្តាយ​ក្នុងអំឡុងពេលដំបូងៗនៃ​ការ​ផ្តាច់ដោះ​នេះ​សឹងតែ​ទាំងអស់ ដូច្នេះ​គួរឱ្យ​គេ​ញ៉ាំ​ទឹកដោះគោ​ប្រអប់ ឬ​ទឹកដោះគោ​ឆុង​ក្នុង​ពេលណា​ដែល​គេ​ឃ្លាន ព្រោះ​ពេលដែល​គេ​ឃ្លាន​ខ្លាំង​នេះ គេ​មិនសូវ​បដិសេធ​ប៉ុន្មាន​ទេ។

៤/ ខណៈពេលដែល​កូន​កំពុង​បៅ​ទឹកដោះគោ អ្នក​ម្តាយ​ត្រូវ​ឱប​កូន និយាយ​រឿងនេះ​រឿង​នោះ​ឱ្យ​កូន​ស្តាប់ ឬ​លេង​ជាមួយ​គេ​ឱ្យ​ដូច​កាលពីពេល​គេ​នៅ​បៅដោះ​ម្តាយ ដើម្បី​ឱ្យគេ​កើត​ភាពស៊ាំ​ធ្លាប់​ដូច​ពេលកន្លងមក។

Image result for asian breastfeeding

 

៥/ ក្នុងអំឡុងពេល​នៃ​ការផ្តាច់​ដោះ​នេះ កូន​នឹង​ង​ង៉ក់​រករឿង​ខ្លាំងណាស់ ដូច្នេះ​ឪពុកម្តាយ​ត្រូវតែ​ចេះ​អត់ទ្រាំ កុំ​មួម៉ៅ និង​កុំ​ស្រែក​ឡូឡា​ដាក់​កូន​ជាដាច់ខាត ទោះជា​គេ​នៅ​តូច និង​នៅ​មិនទាន់​ដឹងក្តី​មែន តែ​គេ​អាច​នឹង​ចងចាំ និង​រៀន​យល់ដឹងបាន​គ្រប់បែបយ៉ាង៕

Image result for asian breastfeedingImage result for cute girl asian breastfeeding

LEAVE A REPLY

Please enter your comment!
Please enter your name here