មិនថា ការអង្គុយ ដេក ដើរ ឈរ ឬការទទួលទាននោះទេ ស្ត្រីត្រូវផ្លាស់ប្តូរឥរិយាបទទាំងអស់ ចាប់តាំងពីកកើតគភ៌នៅក្នុងផ្ទៃភ្លាម ព្រោះខ្លាចមានគ្រោះថ្នាកដល់គភ៌។
ប៉ុន្តែអ្នកដឹងទេ! នៅមានចំណុចអវិជ្ជមានមួយទៀតដែលស្ត្រីមានផ្ទៃពោះមិនដឹង ហើយអាចបង្កឲ្យគ្រោះថ្នាក់ទាំងម្តាយ និងគភ៌ទៅថ្ងៃខាងមុខ។ ចំណុចអវិជ្ជមាននោះ គឺភាពធាតុជ្រុលក្នុងពេលតាំងគភ៌ អាចបណ្តោលឲ្យស្ត្រី និងគភ៌ត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដូចជា៖
គភ៌កើតមិនគ្រប់ខែ
មានបញ្ហាពិការភាពពីកំណើត
គភ៌ថ្លោសជ្រុល កើតមិនរួច
អ្នកម្តាយអាចកើតជំងឺទឹកនោមផ្អែម បេះដូង និងកាន់តែធាត់ក្រោយពេលសម្រាល
អ្នកម្តាយអាចមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ ជំងឺព្រាយក្រឡាភ្លើង និងកកឈាម
រលូតភគ៌ ឬគភ៌ស្លាប់ក្នុងផ្ទៃ
យកល្អ អ្នកម្តាយទាំងឡាយត្រូវព្យាយាមរក្សាទម្ងន់ឲ្យមានស្ថិរភាព តាមរយៈការពិគ្រោះយោបល់ជាមួយនឹងពេទ្យជំនាញឲ្យបានទៀងទាត់ ដើម្បីទទួលបានដំបូន្មានល្អ៕