ឪពុកម្តាយទាំងឡាយត្រូវចងចាំថា កុមារតូចៗមានប្រព័ន្ធភាពស៊ាំខ្សោយខ្លាំងណាស់ ហេតុនេះពួកគេអាចប្រឈមនឹងជំងឺផ្សេងៗបានយ៉ាងងាយតាមរយៈសកម្មភាពមួយចំនួនដែលពួកគេធ្វើរាល់ថ្ងៃ។ តើសកម្មភាពបែបណាទៅដែលបង្កគ្រោះថ្នាក់ដល់កុមារ?
យកដៃលូកច្រមុះ
វេជ្ជបណ្ឌិត John P. Dahl អ្នកជំនាញផ្នែកកុមារនៅប្រទេសឥណ្ឌាបាននិយាយថា សកម្មភាពប្រើដៃលូក ឬកេះច្រមុះជាញឹកញាប់ អាចបង្កឲ្យពពួកបាក់តេរី និងមេរោគជាច្រើននៅតោចជាប់ក្នុងច្រមុះ ហើយអាចបង្កហានិភ័យហូរឈមច្រមុះថែមទៀត។
ជញ្ចក់ម្រាមដៃ
យើងសង្កេតឃើញថា កុមារភាគច្រើនតែងតែមានទម្លាប់ជញ្ចក់មេដៃ ជាពិសេសពេលដែលពួកគេស្រេកឃ្លានតែម្តង។ ទោះជាយ៉ាងណា វេជ្ជបណ្ឌិត Jade Miller នៅសហរដ្ឋអាមេរិក បានលើកឡើងថា ការបៀមម្រាមដៃ អាចមានផលអាក្រក់ដល់សុខភាពកុមារ។
នៅពេលជញ្ជក់ម្រាមដៃ កូនរបស់អ្នកអាចកើតមានបញ្ហាច្រាំងអណ្តោត បញ្ហាក្រអូមាត់ និងធ្មេញជាដើម។ ដូច្នេះ អ្នកគួរតែកែប្រែទម្លាប់អាក្រក់មួយនេះ ឬលាបរបស់ល្វីងៗនៅលើម្រាមដៃដែលពួកគេចូលចិត្តបៀម៕