អាស៊ីតហ្វូលិក ត្រូវបានគេចាត់ទុកជាសារធាតុរ៉ែ៏សំខាន់បំផុតសម្រាប់ទារកក្នុងកំពុងតែលូតលាស់ ព្រោះវាអាចជួយការពារបំពង់សរសៃប្រសាទ បញ្ហាខួរឆ្អឹងខ្នង ខួរក្បាល បញ្ជៀសបញ្ហាឆែបមាត់ និងកង្វះអាហារូបត្ថម្ភ។ លោកវេជ្ជបណ្ឌិត Sushma Tomar ជាអ្នកឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យ Fortis បាននិយាយថា អ្នកអាចទទួលទានអាស៊ីតហ្វូលិក ចំនួន ៦០០មីលីក្រាម ក្នុងមួយថ្ងៃ តាមរយៈអាហារមួយចំនួន។
អាហារដែលមានផ្ទុកអាស៊ីតហ្វូលិក មានដូចជា ស្លឹកបន្លែបៃតង សណ្តែក ចេក និងគ្រាប់ធញ្ញជាតិ…។ អាហារទាំងអស់នេះមិនពិបាកក្នុងការរកនោះទេ ហើយវាមានតម្លៃថោកថែមទៀត ដូច្នេះស្ត្រីមានផ្ទៃពោះ គួរទទួលទានជាប្រចាំ៕