អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ចម្អិន​លាយ​គ្នា ព្រោះ​វា​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម

0
1

កាល់ស្យូម គឺជា​សារធាតុ​រ៉ែ ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុងការ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ។ មិនតែប៉ុណ្ណោះ វា​ក៏​អាច​ចូលរួម​ក្នុង​ដំណើរការ​កំណក​ឈាម និង​ក​ន្ត្រា​សាច់ដុំ​ផងដែរ។ ស្ត្រី​មាន​ផ្ទៃពោះ ដែល​ខ្វះ​ជាតិ​កាល់ស្យូម អា​ចប​ណ្តោ​ល​ឲ្យ​មានការ​ឈឺចាប់ ស្ពឹក និង​អស់កម្លាំង ហើយ​ចំណែកឯ​ទារក​អាចមាន​បញ្ហា​ឆ្អឹង​លូតលាស់​មិនបាន​ល្អ។

ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ ការ​ស្រូប​យកជាតិ​កាល់ស្យូម​ពី​ក្នុង​អាហារ​ត្រូវ​កាត់បន្ថយ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ គួរ​ជៀសវាង​ផ្សំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​បញ្ចូល​គ្នា​ឲ្យ​សោះ។

 

 

តៅហ៊ូ និង​ស្ពៃ​ខ្មៅ

តៅហ៊ូ មាន​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន ខ្លាញ់ និង​កាល់ស្យូម​ខ្ពស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ផ្សំ​ជាមួយ​ស្ពៃ​ខ្មៅ ដែល​សម្បូរ​ទៅដោយ​សារធាតុ លី​កូ​ពី​ន ជាតិ​ដែក និង​អាស៊ីត​ហ្វូ​លិ​ក វា​នឹង​កាត់បន្ថយ​ជាតិ​កាល់ស្យូម​ពី​ក្នុង​តៅហ៊ូ កាន់តែខ្លាំង។

Image result for ស្ពៃខ្មៅImage result for តៅហ៊ូ

 

សាច់គោ និង​បង្គា

បង្គា​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ប៉ុន្តែ​នៅពេល​អ្នក​ចម្អិន​បញ្ចូល​ជាមួយ​សាច់គោ​ដែល​សម្បូរ​ជាតិ​ដែក វា​នឹង​កាត់បន្ថយ​ជាតិ​កាល់ស្យូម​ដែលមាន​នៅក្នុង​បង្គា។

Image result for សាច់គោImage result for បង្គា

 

 

ទឹកដោះគោ និង​សូកូឡា

សូកូឡា សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត oxalic ដែល​ប្រឆាំង​ជាមួយនឹង​ជាតិ​កាល់ស្យូម​នៅក្នុង​ទឹកដោះគោ ដូច្នេះ​នៅពេលដែល​វា​ផ្សំ​បញ្ចូល​គ្នា ច្បាស់​ជា​បាត់បង់​ជាតិ​កាល់ស្យូម​កាន់តែច្រើន

Image result for ទឹកដោះគោImage result for សូកូឡា

LEAVE A REPLY

Please enter your comment!
Please enter your name here