កាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅនេះ ស្ត្រីមា្នក់ដែលមានឈ្មោះថា Disksha Kamble អាយុ ២៥ឆ្នាំ បានសម្រាលកូននៅមន្ទីរពេទ្យមួយនៅភាគខាងលិចប្រទេឥណ្ឌា បានធ្វើឲ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកូនរបស់នាងកើតមកអត់មានប្រដាប់ភេទ ហើយរស់បានត្រឹមតែ ១៥នាទីប៉ុណ្ណោះ។
ទារកចម្លែកនេះ មានទម្ងន់ត្រឹមតែ ១គីឡូកន្លះ គ្មានប្រដាប់ភេទ ហើយជើងទាំងពីរជាប់គ្មានដូចជាត្រីមច្ចា ដែលយើងធ្លាប់តែលឺតៗគ្នា ឃើញក្នុងរឿង។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែសរីរាង្គខាងក្នុងមួយចំនួន ដូចជាតម្រងនោម សួត ក៏ខូចទ្រប់ទ្រាយដែរ នេះបើតាមសំដីរបស់វេជ្ជបណ្ឌិត Sanjay Bansode។
ឪពុកទារក លោក Nanoba Kamble វ័យ ៣២ឆ្នាំ បាននិយាយថា ក្នុងអំឡុងពេលមានផ្ទៃពោះប្រពន្ធរបស់គាត់ បានធ្វើការអូអេកូ បានតែម្តងប៉ុណ្ណោះ។ នៅពេលអូអេសាស្ត្រ គ្រូពេទ្យបានព្រមានថា ទារកមានបញ្ហាមួយចំនួន ប៉ុន្តែវាយឺតពេលក្នុងការយកចេញហើយ ព្រោះកូនមានអាយុច្រើនខែពេក។ ហេតុនេះហើយ ទើបពួកគេទទុកឲ្យទារកកើតតាមធម្មតា បើទោះបីជាឃើញកូនមានសភាពប្លែកយ៉ាងណាក៏ដោយ៕