អត្ថប្រយោជន៍​សំខាន់២យ៉ាង នៃ​ផ្លែ​សាវម៉ាវ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

0
1

តើ​អ្នកណាខ្លះ​ចូលចិត្ត​ទទួលទាន​ផ្លែ​សាវម៉ាវ? សាវម៉ាវ គឺជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​មាន​ភាព​ពេញនិយម​ខ្លាំង​បំផុត​សម្រាប់​បងប្អូន​មួយចំនួន។

ក្រៅពី​ទទួលទានស្រស់ៗ ផ្លែ​របស់​វា​ត្រូវបាន​គេ​កែច្នៃ​ធ្វើជា​បង្អែម បន្ទាប់ពី​ទទួលទាន​អាហារ​ផងដែរ។ តែ​ទោះជា​យ៉ាងណា មនុស្ស​ភាគច្រើន​ដែល​ចូលចិត្ត​ញ៉ាំ​សាវម៉ាវ ប្រហែលជា​មិនទាន់​ដឹង​ពី​អត្ថប្រយោជន៍​សំខាន់​យ៉ាងណា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ។

Image result for pregnant eat Ripe Rambutan

 

 

ការពារ​បញ្ហា​ខ្វះ​ឈាម

ប្រភព​ជាតិ​ដែក​ដ៏​ល្អ​នៅក្នុង​ផ្លែ​សាវម៉ាវ អាចជួយ​ឲ្យ​ស្ត្រី​រួចផុត​ពី​ជំងឺ​ខ្វះ​ឈាម ឬ​ស្លេកស្លាំង នៅពេល​មាន​ផ្ទៃពោះ។ សាវម៉ាវ ក៏​សម្បូរ​ទៅដោយ​បរិមាណ​វីតាមីន E ជួយ​កាត់បន្ថយ​អារម្មណ៍​ឆេ​ឆាវ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។

Image result for pregnant eat Ripe Rambutan

 

 

ជួយ​រក្សា​ស្បែក​ឲ្យ​មាន​ភាពស្រស់ស្អាត

អត្ថប្រយោជន៍​មួយទៀត​នៃ​ផ្លែ​សាវម៉ាវ គឺមាន​ផ្ទុក​ជាតិ​ទឹក​ច្រើន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែលមាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ស្បែក​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​ទន់​រលោង និង​ស្រស់ថ្លា​ជានិច្ច។

 

 

ដូច្នេះ អ្នក​ស្ត្រី​មាន​ផ្ទៃពោះ អាច​ទទួលទាន​ផ្លែ​សាវម៉ាវ ជាប្រចាំ ប៉ុន្តែ​សូម​ព្យាយាម​ទទួលទាន​ក្នុង​កម្រិត​មធ្យម​បាន​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here