អ្នកប្រហែលជាធ្លាប់ឆ្លងកាត់រួចមកហើយ បញ្ហាទល់លាមកពិតជាមានអារម្មណ៍ពិបាកខ្លាំងណាស់ ព្រោះវាធ្វើឲ្យអ្នកមានការឈឺចាប់ពិបាកក្នុងការបញ្ចេញលាមក ហើយពេលខ្លះអាចដាច់រលាស់បណ្តោលឲ្យមានឈាមថែមទៀត។ ប្រសិនបើអ្នកបណ្តោលឲ្យករណីនេះកើតឡើងយូរៗពេលក៏អាចបណ្តោលឲ្យមានជំងឺឬសដូងបាតផដែរ។
រឿងទាំងនេះកើតឡើងចំពោះលោកអ្នក ក៏ប៉ុន្តែប្រសិនបើវាកើតឡើងចំពោះទារកវិញ តើមានបញ្ហាខ្លាំងយ៉ាងណា? ដូច្នេះ បើមិនចង់ឲ្យកូនស្រែកយំដោយសារតែការឈឺចាប់ អ្នកគួរតែការពារ ដោយប្រើវិធីដូចវិធីខាងក្រោម៖
ផ្តល់សារធាតុរាវឲ្យទារកឲ្យបានច្រើន
រឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ៗជាច្រើន គឺអ្នកត្រូវផ្តល់ទឹកឲ្យកូនរបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជាពិសេសត្រូវឧស្សាហ៍ពិនិត្យមើលទឹកនោម ប្រសិនបើមានពណ៌លឿងក្រម៉ៅ មានន័យថា កូនរបស់អ្នកត្រូវការទឹកបន្ថែមទៀត។
ផ្តល់ទឹកផ្លែឈើ
សារធាតុរាវទីមួយទៀត ដែលត្រូវផ្តល់ទារកកូនតូចៗ គឺទឹកផ្លែឈើស្រស់ដែលសម្បូរទៅដោយជាតិសរសៃ ព្រោះវាអាចជួយបន្ធូរបន្ថយចលនាពោះវៀន នឹងជួយឲ្យលាមកទន់ងាយស្រួលក្នុងការបន្ទោរបង់។
កំណត់ពេលពេលវេលាបត់ជើងធំ
ទម្លាប់បត់ជើងធំឲ្យបានទៀងទាត់ ក៏ជាវិធីការពារមួយដែលអាចជួយឲ្យអ្នកជៀសផុតពីបញ្ហាទល់លាមកផងដែរ។
ធ្វើលំហាត់ប្រាណ
អ្នកត្រូវព្យាយាមលេងជាមួយកូនៗ តាមរយៈការរត់ លោក ឬធ្វើលចនាផ្សេងៗ ដើម្បីជម្រុញដល់សកម្មភាពរំលាយអាហារ និងការពារបញ្ហាទល់លាមក៕