ពិត​អត់ យក​ទឹកកាម​លាប​នៅលើ​ផ្ទៃមុខ អាចជួយ​ឲ្យ​ស្បែក​ស្អាត?

0
1

ទឹកកាម​ត្រូវបាន​បញ្ចេញ​នៅក្នុង​អំឡុងពេល​រួមភេទ ពេលដែល​បុរស​មាន​អារម្មណ៍​ត្រេកត្រអាល​ដល់​ចំណុចកំពូល។ នៅក្នុង​ទឹកកាម​មាន​ផ្ទុក​មេជី​វិត​ឈ្មោល និង​មាន​មុខងារ​ចម្បង​ក្នុង​ការបង្ក​កំណើត។ ទោះជា​យ៉ាងណាក៏ដោយ​មាន​ពាក្យ​ច​ចាម​អារាមតៗគ្នា​ថា ទឹកកាម មាន​ប្រសិទ្ធិភាព​អាច​ថែរក្សា​ស្បែក​ឲ្យ​មាន​សម្រស់ ហើយ​មាន​មនុស្ស​ស្រី​មួយចំនួន​ក៏បាន​សាកល្បង​ប្រើប្រាស់​រួចរាល់​ហើយ​ដែរ។ តើ​វា​ជា​ការពិត​ដែរឬទេ?

Image result for Sperm

 

ជាទូទៅ ទឹកកាម​បុរស​ដែល​បញ្ចេញ​ពី​រាងកាយ​មាន​ផ្ទុក​សារធាតុ​រ៉ែ​មាន​ប្រយោជន៍​ជាច្រើន ជាពិសេស​វីតាមីន C និង​វីតាមីន B 12។ ទាំងនេះ ជា​សារធាតុ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ផលិតផល​ថែរក្សា​ស្បែក ពីព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្រស់ថ្លា។

 

ទោះជា​យ៉ាងណាក៏ដោយ ប្រើប្រាស់​ទឹកកាម នៅលើ​ផ្ទៃមុខ​មិនអាច​ផ្តល់​ភាពស្រស់ស្អាត ដូច​ពាក្យ​ច​ចាម​អារាម​នោះទេ។ អ្នក​ត្រូវ​ដឹងថា ទឹកកាម​របស់​មនុស្ស​ប្រុស​មិនអាច​រក្សា​គុណភាព​បានយូរ​នោះឡើយ ក្រោយពេល​ប៉ះពាល់​ជាមួយនឹង​ខ្យល់៣០នាទី ដូច្នេះ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អា​ឡែ​ស៊ី​ទៅវិញ​ទេ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្បែក​ប្រភេទ​នេះ​ស្រាប់។

Image result for Sperm

 

 

ម្យ៉ាងវិញទៀត ប្រសិនបើ​ទឹកកាម​នោះ​មាន​ផ្ទុកមេរោគ​ប្រមេះ ស្វាយ អេដស៍ រលាក​ថ្លើម… អ្នក​ដែល​ប្រើប្រាស់​គឺ​ប្រឈម​នឹង​បញ្ហា​បំផុត។

អាស្រ័យហេតុនេះ កុំ​ប្រថុយប្រថាន​ជាមួយនឹង​ការប្រើប្រាស់​ទឹកកាម នេះ​អី យក​ល្អ​ប្រសិនបើ​អ្នក​ចង់​មាន​សម្រស់​ស្រស់ស្អាត​គួរតែ​ព្យាយាម​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​វិញ​ល្អប្រសើរ​ជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here