តើ​ការពិនិត្យ​ក្រោយ​សម្រាល​មាន​អត្ថប្រយោជន៍​អ្វីខ្លះ?

0
1

ស្ត្រី​គ្រប់រូប​ក្រោយ​សម្រាល​បុត្រ​រួច​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែងតែ​ត្រូវបាន​ណាត់ជួប​ក្រោយ​សម្រាល នៅ​រយៈពេល១ខែ​កន្លះ។គ្រូពេទ្យ​កំណត់​យក​ពេលវេលា​នេះ​សំរាប់​ធ្វើការ​ណាត់ជួប ដោយសារ​នេះ​គឺជា​រយៈពេល ដែល​រាងកាយ និង​ស្បូន​ស្ត្រី​ត្រលប់មក​សភាព​ដើម​វិញ (Involution utérine)។

Image may contain: 2 people, people standing

 

 

គោលបំណង​នៃ​ការពិនិត្យ​ក្រោយ​សម្រាល៖

១) ពិនិត្យមើល​ស្នាមរបួស​ដែលមាន​ក្រោយពី​សម្រាល ថា​តើ​វា​បានជា​សះស្បើយ​ល្អ​ហើយ ឬ​នៅ?

២) ពិនិត្យមើល​សុដន់​របស់គាត់ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់ នៅពេលដែល​គាត់​បំបៅ​ដោះ​កូន (ឧទាហរណ៍៖ មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹកដោះ មាន​ខ្ទុះ​ដោះ)។

Image may contain: 1 person

 

 

៣) ពិនិត្យមើល​មាត់ស្បូន និង​ស្បូន​ថា​តើ​វា​ត្រលប់មក​សភាព​ល្អ​ដូចដើម​វិញ ឬ​នៅ?

៤) ហើយ​ជាពិសេស​នោះ ក៏​ជា​ពេលវេលា​មួយ​សំរាប់​ពិភាក្សា​អំពី​ការពន្យា​កំណើត​ផងដែរ ព្រោះនេះ​ជា​រយៈពេល ដែល​ប្តី​ប្រពន្ធ​អាច​រស់នៅ​ជាមួយគ្នា​វិញ ហើយ​តែង​យល់​ច្រ​លំ​ថា នេះ​ជា​រយៈ​ពេលដែល​គ្មាន​ការបង្ក​កំណើត​ថ្មី ដែល​តែងតែ​ធ្វើអោយ​គាត់​មាន​ផ្ទៃពោះ​ជាថ្មី ដោយ​គ្មាន​ការគ្រោង​ទុកជាមុន។

Image may contain: 1 person, smiling

 

 

៥) ពិនិត្យមើល​អំពី​សុខភាព​របស់​ស្ត្រី​ផ្ទាល់ ថា​តើ​គាត់​បាន​សម្រាក​គ្រប់គ្រាន់ ឬទេ និង​បាន​ញ៉ាំ​ចំនីអាហារ ដែល​ល្អ​គ្រប់គ្រាន់​សំរាប់​ខ្លួន​គាត់ និង​កូន​គាត់​ហើយ ឬ​នៅ (ដោយ​បំបៅ​ដោះ)។

ដូច្នេះហើយ​ស្ត្រី​គ្រប់រូប​ក្រោយពី​សម្រាល​រយៈពេល៦សប្តាហ៍ គួរតែ​មក​ពិគ្រោះ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញរ​មន្ទីរពេទ្យ​កាល់ម៉ែត​អោយបានគ្រប់ៗគ្នា ដើម្បី​ធានាបាន​នូវ​សុខមាលភាព​មាតា​ក្រោយ​សម្រាល។

“សុខភាព​ម្តាយ​ល្អ កូន​ល្អ នាំអោយ​គ្រួសារ​មាន​សុភមង្គល”

No automatic alt text available.

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here