បញ្ហារោលក្រហម ចេញកន្ទួលតូចៗនៅលើតំបន់កំប៉ះគូថរបស់ទារក អាចបណ្តោលឲ្យទារកមានអារម្មណ៍ឈឺកាន់តែខ្លាំងប្រសិនបើឪពុកម្តាយមិនប្រញាប់រកវិធីដោះស្រាយភ្លាម។ ធម្មតាបញ្ហានេះកើតឡើងដោយសារតែ ការមិនបានប្តូរខោទឹកនោម នៅពេលដែលពួកគេនោមពេ្ ហើយវានឹងមានជាតិសំណើមនៅលើស្បែក ដែលបង្កទៅជាបញ្ហាកន្ទួលរមាស់ រលាក ឬអាឡែស៊ីជាដើម។
ក៏ប៉ុន្តែបញ្ហានេះអាចដោះស្រាយបាន ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
១.ជូតសម្អាតគូថទារក ឲ្យស្អាតិក្រោយពេលងូតទឹក ទើបស្លៀកខោទឹកនោម។
២.ត្រូវឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោមឲ្យបានញឹកញាប់ ដើម្បីការពារកុំឲ្យមានសំណើម។
៣.ប្រើម្សៅសម្រាប់ទារក លាបលើកំប៉ះគូថមុនពេលស្លៀកខោទឹកនោម។
ក្រៅពីវិធីទាំង៣ចំណុចខាងលើនេះ អ្នកត្រូវពិនិត្យមើលប្រភេទខោទឹកនោមផងដែរ ព្រោះខោទឹកនោមខ្លះអាចបណ្តោលឲ្យស្បែកទារកមានប្រតិកម្ម ដូច្នេះត្រូវប្រញាប់ប្តូរចេញភ្លាម៕