កាលពី ៨ឆ្នាំមុនស្ត្រីម្នាក់ដែលមានឈ្មោះថា Jennifer Ashwood វ័យ ៣១ឆ្នាំ ជនជាតិអង់គ្លេស មានកូនស្រីម្តងរួចទៅហើយ ប៉ុន្តែមានភាពប្រក្រតីធម្មតា។ នៅពេលនាងមានផ្ទៃពោះជាលើកទី២ នាង និងស្វាមី Andrew បានមានកូនភ្លោះម្តងទៀត ប៉ុន្តែរយៈពេល ២០សប្តាហ៍ពួកគេបានអេកូស្ត្រាស រកឃើញថា ទារកទាំងពីរស្ថិតនៅក្នុងស្បូនផ្សេងគ្នា។ ទោះជាយ៉ាងណា កូនរបស់ពួកគេមានសុខភាពល្អធម្មតានោះទេ។
ករណីកម្រនេះកើតឡើងប្រហែលជា ១ ក្នុងចំណោម ៥០០លានករណី ហើយទៅទូទាំងពិភពលោក មានប្រហែលជា ១០០ករណីប៉ុណ្ណោះ។
បន្ទាប់ពីនាងសម្រាលកូននៅសប្តាហ៍ ៣៤ កូនប្រុសមានទម្ងន់ ២,៥ផោន និងកូនស្រីមានទម្ងន់ ២,៣ផោន។
ជាទូទៅស្ត្រីភាគច្រើនដែលពពោះកូនភ្លោះ គឺស្ថិតនៅលើស្បូនតែម្ខាងប៉ុណ្ណោះ ក៏ប៉ុន្តែការមានកូននៅក្នុងស្បូនផ្សេងគ្នា អាចប្រឈមនឹងបញ្ហារលូត និងកើតមិនគ្រប់ខែ៕