គ្មានអ្នកណាអាចយល់ពីអារម្មណ៍ច្បាស់ជាងស្ត្រីមានផ្ទៃពោះខ្លួនឯងទៀតនោះទេ នៅពេលជិតដល់ថ្ងៃសម្រាល ប៉ុន្តែតាមបទពិសោធន៍ស្ត្រីមួយចំនួនបានបង្ហាញថា នៅពេលជិតដល់ថ្ងៃសម្រាលពួកគេគេងមិនលក់ បាយមិនចូលដោយសារតែភាពភ័យខ្លាច។ ទោះជាយ៉ាងណា នេះមិនមែនជារឿងល្អនោះទេ ព្រោះវាជាចំណែកមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ការសម្រាលកូន។ ដូច្នេះ ដើម្បីសុវត្ថិភាព ស្ត្រីមានផ្ទៃពោះគួរធ្វើរឿង៣ចំណុចនេះឲ្យបាន ពេលថ្ងៃសម្រាលជិតមកដល់។
រៀបចំរបស់របបប្រើប្រាស់ឲ្យហើយ
កុំឲ្យមានការខ្វះខាត ឬពិបាកក្នុងការរកទិញក្រោយពេលឆ្លងទន្លេររួច ហេតុនេះអ្នកគួរតែចេះរៀបចំរបស់របរឲ្យសព្វគ្រប់ ហើយទុកនៅតាមកន្លែងឲ្យមានរបៀបរបៀបរយ ដើម្បីងាយស្រួលក្នុងការយកមកប្រើ។ អ្វីដែលសំខាន់នោះ ប្រសិនបើជិតដល់ថ្ងៃសម្រាលអ្នកមិនត្រូវធ្វើដំណើរទៅណាមកណាឆ្ងាយនោះទេ គឺសម្រាកនៅផ្ទះជាមួយស្វាមី និងក្រុមគ្រួសារ ព្រោះកូនរបស់អ្នកអាចកើតមុន ឬក្រោយថ្ងៃកំណត់ ៧សប្តាហ៍។
ព្យាយាមធ្វើចិត្តឲ្យសប្បាយ
កុំព្រួបារម្ភខ្លាំងពេក ព្រោះក្នុងពេលសម្រាលអ្នកច្បាស់ជាមានឪពុកម្តាយ បងប្អូន ឬស្វាមី នៅក្បែរខ្លួនដើម្បីផ្តល់កម្លាំងចិត្តហើយ ដូច្នេះសូមធ្វើចិត្តឲ្យសប្បាយៗទៅ។ ប្រិសិនបើអ្នកកើតទុក វាមិនត្រឹមតែធ្វើឲ្យអ្នកបាយមិនញ៉ាំ សម្រានមិនលក់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកពិបាកសម្រាលថែមទៀត។
កុំធ្វើការអ្វីទាំងអស់
មិនថាការងារធ្ងន់ស្រាលនោះទេ ប្រសិនបើជិតដល់ថ្ងៃសម្រាលហើយត្រូវទុកឲ្យស្វាមីធ្វើទាំងអស់ ហើយអ្នកដឹងតែពីសម្រាកឲ្យបានស្រួលទៅបានហើយ។ ក្នុងករណីអ្នកនៅតែធ្វើការ អ្នកអាចគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការបង្កើតកូនឡើយ ហើយលទ្ធផលអាចជួយនឹងរឿងអាក្រក់កើតឡើង។