តើអ្នកចង់ឲ្យកូនកើតមកមានភាពឆ្លាតវៃដែរឬទេ? ទោះបីជាកត្តាហ្សែន ជាអ្នកកំណត់ឲ្យកូនកើតមកឆ្លាតក៏ពិតមែន ក៏ប៉ុន្តែសម្រាប់អ្នកមានហ្សែនមិនសូវឆ្លាត ក៏អាចបង្កើតកូនឲ្យឆ្លាតដូចគ្នាដែរ។ តើត្រូវធ្វើដូចម្តេចទៅ គ្មានអ្វីពិបាកនោះទេ វាសំខាន់ទៅលើមនុស្សស្រី ប្រសិនបើពួកគេអនុវត្តទម្លាប់ ៥ចំណុចនេះបាន និងទទួលជោគជ័យ៖
ការញ៉ាំអាហារ
រឿងប្រចាំថ្ងៃទីមួយ ដែលអ្នកត្រូវធ្វើឲ្យបាន គឺទទួលទានអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ឲ្យបានគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់សុខភាពរបស់អ្នកម្តាយ និងជំរុញដល់ការលូតលាស់ខួរក្បាលទារក។ ចំពោះអាហារដែលសម្បូរសារធាតុចិញ្ចឹម គឺសាច់សត្វ ស៊ុត ត្រី បន្លែ និងផ្លែឈើស្រស់។
ហាត់ប្រាណ
មនុស្សមួយចំនួនគិតថា ការធ្វើលំហាត់ប្រាណក្នុងពេលមានផ្ទៃពោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ តែតាមពិតមិនដូចជាពាក្យចចាមអារ៉ាមនោះទេ។ ការធ្វើលំហាត់ប្រានស្រាលៗ ឬហាត់យូហ្គា អាចជួយលើកកម្ពស់ដល់សុខភាពអ្នកម្តាយ និងទារកក្នុងផ្ទៃ ជាពិសេសវាអាចជួយឲ្យខួរក្បាលទារកលូតលាស់បានល្អ។
ស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក
រឿងដ៏ល្អមួយទៀតដែលអាចជួយជំរុញឲ្យទារកកើតមកមានភាពឆ្លាតវៃ គឺការដើរក្រោមពន្លឺព្រះអាទិត្យទើបនឹងរៈ រយៈពេល ២០នាទី។ ការដើរនៅពេលនេះ រាងកាយអាចស្រូបយកវីតាមីន D ពីព្រះអាទិត្យ ហើយជំរុញឲ្យប្រព័ន្ធភាពស៊ាំ ឆ្អឹង និងខួរក្បាលទារកមានសុខភាពល្អ។
ស្តាប់តន្ត្រី
នៅពេលយើងស្តាប់តន្ត្រីពិរោះៗ ទុកកង្វល់ និងភាពតានតឹងទាំងឡាយនិងរសាត់ចេញពីអារម្មណ៍បន្តិចៗ រហូតប្រសើរឡើងវិញទាំងស្រុង។ ចំពោះស្ត្រីមានផ្ទៃពោះក៏មានប្រយោជន៍ដែរ ពេលស្តាប់តន្ត្រីអាចជួយឲ្យទារកមានអារម្មណល្អ ហើយការលូតលាស់ខួរក្បាលរបស់ពួកគេក៏គ្មានការរំខានដែរ។
មើលសៀវភៅ
ដើម្បីជួយជំរុញដល់ការលូតលាស់ខួរក្បាលទារក អ្នកម្តាយគួរតែទម្លាប់អានសៀនភៅរាល់ថ្ងៃ។ សូមចាំថា ការអានសៀវភៅ អាចជួយបង្កើនថាមពលខួរក្បាលទារក និងធ្វើឲ្យទារកមានអារម្មណល្អប្រសើរ៕