អោយតែអាហារមានរស់ជាតិផ្អែម កុមារប្រាដកជាចូលចិត្តខ្លាំងណាស់ ហើយឪពុកម្តាយភាគច្រើនតែងតែប្រើប្រាស់ផ្តល់ឲ្យកូនផងដែរ ព្រោះយល់ថា វាមិនបង្កឲ្យមានផលប៉ះពាល់អ្វីនោះទេ។ ក៏ប៉ុន្តែ អាហារមួយចំនួនមានផ្ទុកជាតិស្ករច្រើន ដែលបណ្តោលឲ្យគ្រោះថ្នាក់ដល់សុខភាពទារក គឺផ្ទុយទៅនឹងការគិតរបស់ឪពុកម្តាយមួយចំនួន។
ទឹកឃ្មុំ
ថ្វីបើទឹកឃ្មុំ ត្រូវបានគេចាត់ទុកជាឱសថដ៏ល្អបំផុតសម្រាប់ថែរក្សាសុខភាពក៏ពិតមែន ប៉ុន្តែកុមារតូចៗក្រោមអាយុ ២ឆ្នាំពួកគួរញ៉ាំឡើយ។ ទារកនៅក្នុងវ័យនៃមានប្រព័ន្ធភាពស៊ាំខ្សោយណាស់ អាចងាយនឹងប្រតិកម្ម ហើយជាតិស្កររបស់វាអាចធ្វើឲ្យកុមារក្តៅខ្លួនប្រសិនបើញ៉ាំច្រើន។
ទឹកផ្លែឈើ
កុំគិតថា ទឹកផ្លែឈើកំប៉ុងសម្បូរវីតាមីន និងគ្មានជាតិស្ករដែលប៉ះពាល់ដល់សុខភាពឲ្យសោះ តាមពិតវាត្រូវបានគេបន្ថែមជាតិស្កររួចទៅហើយ។ នៅពេលដែលជាតិស្ករទាំងនោះជ្រាបចូលទៅក្នុងឈាម វានឹងរំខានដល់មេតាប៉ូលិស ហើយអាចបង្កទៅជាជំងឺទឹកនោមផ្អែមក្នុងរយៈពេលយូរ។ យកល្អ អ្នកគួរតែឲ្យកូនញ៉ាំផ្លែឈើស្រស់ៗវិញល្អប្រសើរជាង។
ទំពាំងបាយជូរ
ផ្លែឈើធម្មជាតិមួយប្រភេទនេះ សម្បូរទៅដោយវីតមីន ព្រមទាំងសារធាតុរ៉ែ ដែលរាងកាយត្រូវការជាចាំបាច់។ ក៏ប៉ុន្តែទំពាំងបាយជូរអាចធ្វើឲ្យក្មេងឈ្លក់ ហើយអាចស្លាក់បានដោយសារតែវាមានរអិលនៅពេលដាក់ចូលក្នុងមាត់។