សុដន់ គឺជាឃ្លាំងផ្ទុកអាហារដ៏មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ទារក ក្រោយពេលកើត ព្រោះវាមានសម្បូរសារធាតុចិញ្ចឹមចម្រុះ ដែលអាចជួយជំរុញឲ្យទារកលូតលាស់បានល្អ។ ដោយសារតែសុដន់ មានប្រយោជន៍យ៉ាងនេះហើយ ទើបអ្នកជំនាញបានណែនាំឲ្យអ្នកម្តាយទាំងឡាយថែរក្សាសុដន់ឲ្យបានល្អ ជាពិសេសមុនពេលសម្រាលហាមធ្វើរឿងមួយចំនួន។
១.កុំព្យាយាមរំញោចសុដន់ ដោយប្រើដៃស្ទាបអង្អែល ព្រោះវាអាចនាំឲ្យកូនកើតមិនគ្រប់ខែ។
២.កុំច្របាច់ទឹកដោះចេញ ដំណាក់កាលមុនពេលសម្រាល បើទោះបីជាមានការឈឺចាប់ខ្លាំងដោយសារទឹកដោះឡើងខ្លាំងក៏ដោយ។ ប្រសិនបើអ្នកច្របាច់ចេញ ក៏អាចប្រឈមនឹងកូនកើតមិនគ្រប់ខែដែរ។
៣.កុំពាក់អាវទ្រនាប់តឹងណែនខ្លាំងពេក ព្រោះវាអាចធ្វើឲ្យអ្នកមិនមានអារម្មណ៍មិនស្រួល និងមានការឈឺចាប់កាន់តែខ្លាំង។
៤.មិនត្រូវប្រើប្រាស់ផលិតផលណាមួយនៅលើសុដន់នោះឡើយ ព្រោះផលិតភាគច្រើនមានផ្ទុកសារធាតុគីមីដែលបង្កទៅជាបញ្ហាផ្សេង។ យកល្អ អ្នកគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន ប្រសិនបើចង់ប្រើផលិតផលណាមួយ៕