ពេលរដូវរងាចូលមកដល់ ឪពុកម្តាយគ្រប់រូបគួរថែទាំងទារកឲ្យមែនទែន ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមានភាពទន់ខ្សោយ ងាយនឹងឆ្លងជំងឺខ្លាំងណាស់ ជាពិសេសផ្តាសាយតែម្តង។ ម្យ៉ាងវិញទៀត ទារកដែលឆ្លងមេរោគផ្តាសាយមិនងាយស្រួលក្នុងការព្យាបាលនោះទេ ហេតុនេះអ្នកត្រូវចាត់វិធានការទប់ស្តាត់ជាមុនទើបប្រសើរ។
តើមានវិធីអ្វីដែលអាចការពារទារកមិនឲ្យឆ្លងជំងឺផ្តាសាយនៅខែរងា? គញមានអ្វីពិបាកនោះទេ អំបិល និងទឹកក្តៅឧណ្ឌៗ គឺជាឱសថដ៏ល្អបំផុត ព្រោះវាអាចជួយកម្ចាត់ស្លេសមិនឲ្យស្ទះផ្លូវដង្ហើមទារកឡើយ។
របស់ចាំបាច់
ទឹកក្តៅឧណ្ឌៗ ១កែវ
អំបិល១ស្លាបព្រាកាហ្វេ
ឧបករណ៍សម្រាប់បន្តត់ច្រមុះ (អ្នកអាចរកទិញនៅតាមឱសថស្ថាននានា)
របៀបអនុវត្ត៖
១.ត្រូវលាយអំបិលជាមួយនឹងទឹកក្តៅឲ្យរលាយចូលគ្នា
២.ទុករហូតទាល់តែទឹកនេះត្រជាក់ទាំងស្រុង
៣.ច្រកចូលទៅក្នុងឧបករណ៍បន្តក់ ហើយបន្តក់នៅក្នុងរន្ធច្រមុះទារកម្ខាង ២ដំណក់
៤.ក្នុងមួយថ្ងៃ អ្នកត្រូវអនុវត្ត ១ទៅ២ដង។
វិធីនេះមិនត្រឹមតែអាចជួយទារកឲ្យរួចផុតពីជំងឺផ្តាសាយនោះទេ វាក៏អាចជួយព្យាបាលជំងឺផ្តាសាយសម្រាប់ទារកផងដែរ៕