កុំ​ទទួលទាន​អាហារ​ទាំងនេះ​ឲ្យ​សោះ​ពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ទារក

0
1

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​អាហារ​កាន់តែច្រើន ដើម្បី​បង្គ្រប់​សារធាតុចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ទារក​ដែល​កំពុងតែ​ត្រូវការ​លូតលាស់។ តែ​ទន្ទឹមនឹងនេះ​ផងដែរ អ្នក​ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អាហារ​មួយចំនួន​ផងដែ​ឬ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក​ប៉ុណ្ណោះ​ទេ វា​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ទារក​ផងដែរ។

Image result for Pregnant don't eat

 

 

ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ជៀសវាង៖

ត្រី​ឆៅ និង​ពួក​សត្វ​អត់​ឈាម​ដូចជា ខ្យង ខ្ចៅ លៀស គ្រំ…

សាច់ ឬ​ត្រី​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ

គ្រឿង​ស្រវឹង និង​បារី

ទឹកដោះគោ​ដែល​មិនបាន​ឆ្លងកាត់​ការសម្លាប់​មេរោគ​ត្រឹមត្រូវ និង​ឈី​ស

ស៊ុត​ឆៅ និង​ស៊ុត​ដែល​ចម្អិន​មិនទាន់​ឆ្អិន​ល្អ
Image result for Pregnant don't eat

សាច់​ឆៅ ឬ​សាច់​កែច្នៃ​ទុក​ឲ្យ​បានយូរ

ប្រភេទ​ត្រី​សមុទ្រ ដូចជា​ត្រី​ឆ្លាម ត្រី​ចំពុះ​វែង(Swordfish)…ត្រីដែលមានជាតិបារតខ្ពស់

ថ្លើម​សត្វ និង​ផលិតផល​ថ្លើមផ្សេងៗ

ក្រៅពីនេះ ដើម្បី​សុវត្ថិភាព​ចំពោះ​ទារក​ក្នុង​ផ្ទៃ អ្នក​គួរតែ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ឬ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ពាក់​ទ​ព័ន្ធ​ទៅនឹង​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ៕

Image result for Pregnant

LEAVE A REPLY

Please enter your comment!
Please enter your name here