ស្ត្រីស្ទើរតែ៨០ភាគរយ តែងតែជួបប្រទះបញ្ហាចាញ់កូននៅក្នុងដំណាក់កាលពោះពោះ ៣ខែដំបូង គ្រាន់តែមនុស្សស្រីមួយចំនួនឆាប់បាត់ចាញ់ ហើយមនុស្សស្រីមួយចំនួនទៀតអាចយូររហូតដល់ជិតកើតក៏មានដែរ។
រោគសញ្ញាទូទៅនៃអាការចាញ់កូន កើតឡើងនៅសប្តាហ៍ទី៤នៃការមានផ្ទៃពោះ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ទុក្ខលំបាកមួយនេះអាចដោះស្រាយបាន ដោយគ្រាន់តែទទួលទានភេសជ្ជៈធម្មជាតិសាមញ្ញ២យ៉ាងប៉ុណ្ណោះ។
តែខ្ញី
អ្នកត្រូវហាន់ខ្ញី ២ទៅ ៣ចំណិច ដាក់ទៅក្នុងទឹកក្តៅមួយកែវ រួចទទួលទានមួយថ្ងៃឲ្យបាន៣ដង នោះបញ្ហានឹងធូរស្រាល។
ក្រូចឆ្មារ
ហាន់ក្រូចឆ្មា ២ទៅ ៣ចំណិត ស្តើង ត្រៀមទុកសម្រាប់ជញ្ជក់រាល់ពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ចង្អោរ។ ធ្វើបែបនេះ វាអាចជួយឲ្យអ្នកមានអារម្មណ៍ធម្មតាវិញ។
ក្រៅពីវិធីទាំងពីរនេះ អ្នកកុំរំងងអាហារមួយពេលណាឲ្យសោះ ទោះបីជាញ៉ាំបានតិច ឬច្រើនក្តី ព្រោះវាអាចជួយឲ្យអ្នកមានកម្លាំងដើម្បីទប់ទល់ជាមួយនឹងបញ្ហាចាញ់កូនបាន៕