តើ​មនុស្ស​ស្រី​ដែល​ធាត់​ជ្រុល​អាច​ប៉ះពាល់​ដល់​ការ​មានកូន​យ៉ាងដូចម្តេច?

0
1

ភាពធាត់​មិន​ត្រឹមតែ​ជា​កត្តា​មួយ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​នោះទេ វា​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការ​មានគភ៌​ផងដែរ។ តើ​ទម្ងន់​អាច​ប៉ះពាល់​ដល់​ការ​មានកូន​របស់​ដល់​ការ​មានកូន​យ៉ាងដូចម្តេច? ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្ត្រី​ដែល​ធាត់ គឺ​ប្រឈម​នឹង​បញ្ហា​អត់​កូន​ខ្ពស់ជាង​ស្ត្រី​ធម្មតា​រហូតដល់​ទៅ ៣ដង។ បើ​យោងតាម​អ្នក​វេជ្ជសាស្ត្រ Rajalaxmi Walavalkar បាន​បង្ហាញថា ការ​លើស​ទម្ងន់​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​មានកូន មាន ៥ចំណុច។

Related image

 

១.ស្ត្រី​ដែល​ធាត់ ជាធម្មតា​ធន់​នឹង​អាំង​ស៊ុយ​លីន រាងកាយ​បង្កើន​អ័រម៉ូន androgens ច្រើន (អ័រម៉ូន​បុរស) និង​ធ្វើ​ឲ្យ​ខូច​អ័រម៉ូន​ភេទ​ញើ។

 

២.អតុល្យភាព​នៃ​ការបញ្ចេញ​អ័រម៉ូន អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​ជាមួយនឹង​ការបញ្ចេញ​ពង​អូវែរ។

 

៣.ស៊ុត​របស់​ស្ត្រី​ធាត់​ពិបាក​ក្នុងការ​លូតលាស់ ហើយ​ពិបាក​ធ្វើដំណើរ​ចូលទៅក្នុង​ដៃ​ស្បូន។

 

៤.ស្ត្រី​ដែល​ធាត់ ងាយ​ប្រឈម​នឹង​ជំងឺ PCOS (ជំងឺ​ពុក​ឆ្អឹង) និង​ដំណាក់កាល​មិន​ទៀងទាត់​ដែលជា​មូលហេតុ​ទូទៅ​នៃ​ភាព​គ្មាន​កូន​ចំពោះ​ស្ត្រី។

 

៥.ហានិភ័យ​នៃ​ការ​លូត​កូន គឺ​ខ្ពស់​ចំពោះ​ស្ត្រី​ធាត់ ដែលជា​ហានិភ័យ​នៃ​កា​រវិ​វត្ថ​ទៅជា​ជំងឺ​ទឹកនោមផ្អែម និង​សម្ពាធ​ឈាម​ខ្ពស់​អំឡុងពេល​មាន​ផ្ទៃពោះ។

 

វេជ្ជបណ្ឌិត Walavalkar បាន​និយាយថា ក្នុង​ករណីខ្លះ ការ​ស្រក​ទម្ងន់ ៥ភាគរយ អាចជួយ​ឲ្យ​អ្នកមាន​ផ្ទៃពោះ​បាន​ជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here