អ្វីដែល​ស្ត្រី​គួរ​ដឹង នៅពេល​ខ្លួន​មាន​ផ្ទៃពោះ

0
1

តើ​ស្ត្រី​គួរ​ដឹង​អ្វីខ្លះ អំពី​ការ​មាន​ផ្ទៃពោះ ដើម្បី​រក្សា​រាងកាយ និង​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខភាព​ល្អ? ប្រសិនបើ​អ្នកជា​អ្នក​ម្តាយ​ថ្មោងថ្មី ឬ​មិនទាន់​យល់ច្បាស់​អំពី​ការ​មាន​ផ្ទៃពោះ​ទេ គួរតែ​ស្វែងយល់​ពី​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

Image result for pregnant asian

 

 

១.អាហារ​បំប៉ន​ដែល​អ្នក​គួរ​ញ៉ាំ

មិនមែន​អ្នក​នៅតែ​ម្នាក់ឯង​ទៀត​នោះទេ នៅពេល​មាន​ផ្ទៃពោះ​ភ្លាម​អ្នកត្រូវការ​អាហារ​បំប៉នបន្ថែម ជាពិសេស​អាហារ​ដែលមាន​ផ្ទុក​ជាតិ​អា​ស៊ិត​ហ្វូ​លិ​ក និង​វីតាមីន ព្រោះ​វា​អាចជួយ​ថែទាំ​ង​រាងកាយ​អ្នក និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខភាព​ល្អ។ ម្យ៉ាងវិញទៀត សូមកុំ​ភ្លេច​ធ្វើ​លំ​ហាត់ប្រាណ និង​ព្យាយាម​ទទួលទានដំណេក​ឲ្យ​បាន​គ្រប់គ្រាន់។

Image result for pregnant asian

 

 

២.អាហារ​ដែល​អ្នក​គួរ​ជៀសវាង

ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​គ្រ​ប់​គ្រាន់​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ក៏ប៉ុន្តែ​មាន​អាហារ​មួយចំនួន​អ្នក​ក៏​គួរតែ​ជៀសវាង​ផងដែរ ជាពិសេស បារី ស្រី កាហ្វេ និង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​មួយចំនួន ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ។

Image result for pregnant asian

 

 

៣.ការផ្លាស់ប្តូរ​រាងកាយ

នៅពេល​មាន​ផ្ទៃពោះ ពោះ​របស់​អ្នកនឹង​រីក​ធំ សុដន់​រីក​ធំ ត្រគាក​រីក​ធំ ហើយ​រាងកាយ​ទាំងមូល​អាច​ឡើង​ទម្ងន់​ថែមទៀត។ ក្រៅពីនេះ អ្នក​អាចមាន​បញ្ហា​ស្បែកក្បាល​ស្រអាប់ ចុង​សុដន់ និង​បបូរមាត់​ប្រែជា​ខ្មៅ ហើម​ដៃជើង ព្រមទាំង​មាន​ស្នាម​បែក​សង្វារ។ ទាំងនេះ គឺជា​អ្វីដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​នឹង​ជួបប្រទះ ដូច្នេះ​សូម​ត្រៀម​ចិត្ត​ជាមុន​ឲ្យ​ហើយ​ទៅ។

Related image

 

 

៤.រោគសញ្ញា​ដែល​នឹង​កើតឡើង

បើទោះបីជា​អាការ​មួយចំនួន​ដែល​បញ្ហា​ថា អ្នក​កំពុង​តែមាន​ផ្ទៃពោះ មិនអាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា​ក៏ដោយ ប៉ុន្តែ​អ្នក​គួរតែ​ដឹងខ្លះៗ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​កើតមាន​បញ្ហា​ធ្ងន់ធ្ងរ។ ពេល​មាន​ផ្ទៃពោះ មនុស្ស​ស្ត្រី​ភាគច្រើន អាចជួយ​បញ្ហា​ក្អួតចង្អោរ(ឬ​ចាញ់កូន) អស់កម្លាំង វិលមុខ ឃ្លាន​អាហារ​ប្លែក ញ៉ាំ​អាហារ​ច្រើន ឈឺ​សុដន់ និង​នោម​ញឹក៕

Related image

 

 

រឿង ទាំង​ប៉ុន្មាន​ចំណុច​ខាងលើនេះ ស្ត្រី​ទា​មង​ឡាយ​គួរតែ​ដឹង​ឲ្យ​បាន​ច្បាស់ ដើម្បី​ថែរក្សា​ខ្លួន​ឲ្យ​មាន​សុខភាព​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here