សកម្មភាព៥យ៉ាង បើ​ប្រហែស​ប្រយ័ត្ន​កូន​របស់​អ្នក​អាច​អស់​ជីវិត

0
1

កត្តា​ដ៏​ធំ​បំផុត​បន្ទាប់ពី​ការ​ពពោះ​អស់​រយៈពេល៩ខែ​ពេញ គឺ​ឪពុកម្តាយ​ត្រូវ​ចិញ្ចឹម និង​មើលថែ​ទាំង​កូន​ដោយ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត។ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ចំពោះ​ទង្វើ​មួយចំនួន ព្រោះ​វា​អាចធ្វើ​ឲ្យ​ពួកគេ​ស្លាប់​បាន។

Image result for child swimming alone

 

 

១.ប​ណ្តោ​ល​ឲ្យ​ពួកគេ​លេង​របស់តូចៗ

រាល់​របស់​របបតូចៗ ដែល​ល្មម​អាចដាក់​ចូលក្នុង​មាត់​បាន ហាម​ឲ្យ​កូន​លេង​ឲ្យ​សោះ ព្រោះ​ពួកគេ​អាច​ស្លា​ក់បាន ហើយ​បើ​យកចេញ​មិនទាន់​ទេ​ពួកគេ​អាច​ស្លាប់​បាន។

 

 

 

២.ឲ្យ​កូន​លេង​ចង្កឹះ​ពេល​ញ៉ាំ​បាយ

ឪពុកម្តាយ​គ្រប់រូប​មិនត្រូវ​ឲ្យ​ឧបករណ៍​ចាប់​អាហារ​ឲ្យ​កូន​លេង​នោះទេ ប្រសិនបើ​ពួកគេ​រត់​ដួល អាច​ជុង​បង្ក​ទៅជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

 

៣.ទុក​កូន​ចោល​ម្នាក់ឯង

កុំ​ទុក​កូន​ចោល​ម្នាក់ឯង​នៅលើ​គ្រែ ឬ​ទី​ខ្ពស់​ឲ្យ​សោះ ជាពិសេស​ក្មេង​ដែល​ទើបនឹង​ចេះ​វា ព្រោះ​ពួកគេ​អាច​ធ្លាក់​ប៉ះទង្គិច​ត្រូវ​វត្ថុ​រឹង ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។

Image result for alone baby

 

៤.ដាក់​ឲ្យ​កូន​គេង​ផ្ងា​ប់​មុខ

ការ​គេង​ផ្ងា​ប់​មុខ​មិនមែនជា​ទម្លាប់​ល្អ​នោះទេ​សម្រាប់​មនុស្ស​ទូទៅ ហើយ​សូម្បីតែ​ក្មេងតូចៗក៏​ដូចគ្នា​ដែរ ដោយសារតែ​ខ្នើយ ឬ​ពូក។ ក្នុងករណី​ដែល​ពួកគេ​រើ​មិន​រួច អា​ចប​ណ្តោ​ល​ឲ្យ​ដាច់ខ្យល់​ស្លាប់​បាន។

Image result for baby sleep

 

៥.ប​ណ្តោ​ល​ឲ្យ​ក្មេង​លេង​ទឹកតែ​ម្នាក់ឯង

ទោះ​ទឹក​នៅក្នុង​អាង តិច ឬក៏​ច្រើន​ក៏ដោយ អ្នក​មិនត្រូវ​ប​ណ្តោ​ល​ឲ្យ​ពួកគេ​លេង​តែម្នាក់ឯង​នោះទេ ព្រោះ​នៅពេលដែល​ពួកគេ​ដួល​ផ្គាប់​មុខ អាច​ឈ្លក់​ស្លាប់​បាន។

Image result for swimming alone baby

 

ក្នុងចំណោម​សកម្មភាព​ទាំង ៥ចំណុច​ខាងលើនេះ សុទ្ធតែ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​កូន​ទាំងអស់ ដូច្នេះ​សូម​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here