ទារក​មិន​ដូច​មនុស្ស​ធំ​ឡើយ ពេល​បើក​ម៉ាស៊ីនត្រជាក់​គួរ​ប្រយ័ត្ន៤ចំណុច

0
1

នៅពេល​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់ មនុស្ស​ភាគច្រើន​តែងតែ​ត្រូវការ​ម៉ាស៊ីនត្រជាក់ ឬ​កង្ហារ ដើម្បី​បត់​ឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់​វិញ។ ក៏ប៉ុន្តែ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ចំពោះ​ទារក ត្រូវតែមាន​ការប្រុងប្រយ័ត្ន​បន្តិច ព្រោះ​ការប្រើ​មិនបាន​ត្រឹមត្រូវ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ពួកគេ។  ហេតុនេះ​ឪពុកម្តាយ​មួយចំនួន​គួរតែ​អនុវត្ត​ចំណុច​មួយចំនួន នៅពេល​បើក​ម៉ាស៊ីនត្រជាក់​ឲ្យ​ទារក។

១.លាង​សម្អាត​ម៉ាស៊ីនត្រជាក់

ម៉ាស៊ីន​ត្រ​ជា​ដែល​ប្រើប្រាស់​យូរ​ខែ ច្បាស់​ជាក​កុញ​ទៅដោយ​មេរោគ​បាក់តេរី​ជាច្រើន ជាពិសេស​សំ​ណាស់​ច្រោះ​ខ្យល់​តែម្តង។ ហេតុនេះ ក្នុង​រយៈពេល​យូរ​បំផុត ២សប្តាហ៍ អ្នក​ត្រូវ​ឲ្យ​ជាង​លាង​សម្អាត​ចេញ​ម្តង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ទារក។

២.បើក​ម៉ាស៊ីន​ត្រ​ជាមុនសិន

អ្នក​ត្រូវមាន​ទម្លាប់​បើក​ម៉ាស៊ីនត្រជាក់​ឲ្យ​បាន៥ ទៅ ១០នាទី សិន​ដើម្បី​ឲ្យ​សីតុណ្ហភាព​ក្នុង​បន្ទប់​ត្រជាក់​បន្តិច ទើប​ពរ​កូន​ចូល។

៣.កុំ​ដាក់​កូន​ឲ្យ​គេង​នៅ​ចំ​ម៉ាស៊ីនត្រជាក់

ចំហាយ​ត្រជាក់​ដែល​ជះ​ចេញពី​ម៉ាស៊ីនត្រជាក់ អាច​បង្ក​ឲ្យ​កូន​របស់​អ្នក​ឈឺ​បាន ដូច្នេះ​ពេល​គេង​ត្រូវដាក់​ពួកគេ​កុំ​ឲ្យ​ចំ​មុខ​ម៉ាស៊ីនត្រជាក់​ឲ្យ​សោះ ជាពិសេស​ក្បាល​របស់​ពួកគេ​តែម្តង។

៤.កុំ​ពរ​កូន​ចូល​ពេល​ពួកគេ​កំពុងតែ​បែកញើស

ការប្រែប្រួល​នៃ​សីតុណ្ហភាព​រាងកាយភ្លាមៗ អា​ចប​ណ្តោ​ល​ឲ្យ​កូន​របស់​អ្នក​មិន​ស្រួលខ្លួន ដូច្នេះ​នៅពេល​ពួកគេ​កំ​ពុ​តែ​បែកញើស​កុំ​ប្រញាប់​បីកូន​ចូល​អី គឺ​ត្រូវ​រងចាំ​ឲ្យ​ញើស​ពួកគេ​ស្ងួត​សិន​ទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here