កុំ​ភ្លេច​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ទាំងនេះ បើ​ចង់​ឲ្យ​កូន​ជៀស​ផុតពី​បញ្ហា​ក្រិន ឬ​តឿ

0
1

ដើម្បី​ឲ្យកូនៗជៀស​ឆ្ងាយ​ពី​បញ្ហា​ក្រិន ស្ត្រី​ត្រូវ​ចាប់ផ្តើម​ទទួលទាន​អាហារ​ដែល​សម្បូរ​អាហារូបត្ថម្ភ ចាប់តាំងពី​មុនពេល​មាន​ផ្ទៃពោះ​រហូត​ដល់ពេល​សម្រាល ពេល​បំបៅ​ដោះ ហើយ​នៅ​បន្ត​ផ្តល់​អាហារ​ប្រភេទ​នេះ​រហូតដល់​កុមារ​មាន​អាយុ២ឆ្នាំ។ ការផ្តល់​អាហារូបត្ថម្ភ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​របស់​កុមារ គឺជា​កត្តា​ចម្បង​ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​កម្ពស់​របស់​កុមារ។

 

 

មុនពេល​ម្តាយ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក អាស៊ីត​ហ្វូ​លិ​ក កាល់ស្យូម ឬ​ថ្នាំ​គ្រាប់​កាល់ស្យូម​សម្រាប់​ម្តាយ​ដែលមាន​ហានិភ័យ​ខ្វះ​ជាតិ​កាល់ស្យូម ហើយ​កុំ​ភ្លេច​ប្រើ​អំបិលអ៊ីយ៉ូដ នៅក្នុង​របប​អាហារ​ផង។

ចាប់​ពីមួយ​ម៉ោង​ដំបូង បន្ទាប់ពី​កំណើត ទារក​ត្រូវការ​អាហារូបត្ថម្ភ​យ៉ាង​ពេញលេញ​រហូតដល់ ៦ខែ និង​បំបៅ​ដោះ​រហូតដល់ ២៤ខែ ឬ​យូរ​ជាង​នេះ។

Related image

 

 

ដើម្បី​ធានា​របប​អាហារ​សម្បូរ​អហា​រូប​ត្ថ​ម្ភ​បាន​ត្រឹមត្រូវ​សម្រាប់​កុមារ​ចាប់ពី ៦ខែ​ឡើងទៅ អ្នក​ត្រូវ​ផ្តល់​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ដូចជា សាច់ ស៊ុត បង្គា ក្តាម ត្រី …។ ដើម្បី​បង្កើន​ដង់ស៊ីតេ​ថាមពល​អ្នក​ត្រូវ​បន្ថែម​ប្រេង ឬ​ខ្លាញ់​ធម្មជាតិ សណ្តែកបណ្តុះ ឬក៏​ផ្លែឈើស្រស់ៗដែល​សម្បូរ​វីតាមីន។

ជាពិសេស អ្នក​ត្រូវ​ផ្តល់​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា ត្រី បង្គា ក្តាម ដែល​ត្រូវបាន​ឆ្លងកាត់​ការ​ចម្អិន​បាន​ឆ្អិន​ល្អ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​ស្រូប​យកជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន។ អាហារ​ទាំងអស់​ខាងលើនេះ អាចជួយ​ជំរុញ​ឲ្យ​ឆ្អឹង​កុមារ​រីកលូតលាស់ និង​មាន​សុខភាព​ល្អ៕

Related image

LEAVE A REPLY

Please enter your comment!
Please enter your name here