ម្តាយ​ស្លុតចិត្ត គ្រាន់តែ​ឮ​គ្រូពេទ្យ​ថា​កូន​ស្លាប់​ក្នុង​ផ្ទៃ តែ​បែរជា​រស់ក្នុង​ទម្ងន់​ត្រឹមតែ ៣៤០ក្រាម​ប៉ុណ្ណោះ

0
1

ទារក​ម្នាក់​មាន​ឈ្មោះថា Theo  ត្រូវបាន​គេ​ចាត់ទុកជា​ទារក​តូច​បំផុត​នៅក្នុង​ប្រទេស​អង់គ្លេស ព្រោះ​នៅពេលដែល​គាត់​កើតមក​មាន​ទម្ងន់​ត្រឹមតែ ៣៤០ក្រាម ឬ​ប្រហែល​ជាមួយ​ភាគ​បួន​នៃ​ទម្ងន់​ទារក​ធម្មតា។

Mẹ sắp phá thai lưu, con bỗng ra đời: Chỉ 340 g, vẫn sống khỏe!

 

វេជ្ជបណ្ឌិត​បានប្រកាស​ថា ទារក​នេះ​មិនអាចរ​ស់បាន​នោះទេ ដោយសារតែ​ការ​អេកូ​សាស្ត្រ​រយៈពេល ១៩សប្តាហ៍ ទារក​មានការ​លូតលាស់​យឺត ហើយ​បន្ទាប់មក​ក៏​ឈប់​លូតលាស់​ទាំងស្រុង។ អស់​រយៈពេល​ជាង ២៦សប្តាហ៍ នាង Katie Rhodes អាយុ 24 ឆ្នាំ​ត្រូវជា​ម្ដាយ ត្រូវបាន​គ្រូពេទ្យ​ប្រាប់​ឲ្យ​កាត់ចិត្ត ព្រោះ​កូន​ក្នុង​ផ្ទៃ​របស់​នាង​បាន​ស្លាប់​ហើយ។

ទោះជា​យ៉ាងណា​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ នាង​បាន​ត្រលប់​មកជួប​គ្រូពេទ្យ​វិញ ដោយសារតែ​នាង​មាន​អារម្មណ៍​ឈឺពោះ​ខ្លាំង ហើយ​បន្ទាប់មក​ក៏​សម្រាលកូន​នៅ​ម​ន្ទើ​រ​ពេទ្យ Royal Victoria Hospital តែម្តង។ ក្មេងប្រុស​នេះ​មាន​អាយុ​ត្រឹមតែ ២៦សប្តាហ៍ ៥ថ្ងៃ​ប៉ុណ្ណោះ ដែលមាន​ទម្ងន់​ស្រាល​ដូចជា​ទឹក​សុទ្ធ​មួយ​ដប​មាន​ទម្ងន់ ៣៤០ក្រាម​ប៉ុណ្ណោះ។

Mẹ sắp phá thai lưu, con bỗng ra đời: Chỉ 340 g, vẫn sống khỏe! - Ảnh 1.

 

 

ក្រោយពេល​កើត​លោក Jay Rhodes វ័យ ២៧ឆ្នាំ​ត្រូវជា​ឪពុក ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ទៀតថា ទារក​នេះ​ទារក​នេះ​កើតមក​មាន​ស្ថានភាព​អាក្រក់ ដូច្នេះ​គាត់​មិនអាច​រស់​បានយូរ​ជាង ២ ទៅ៣ថ្ងៃ​ទៀតឡើយ។

តែ​ទោះជា​យ៉ាងណា ពួកគេ​មិន​បោះបង់​កូន​ចោល​ឡើយ ពួកគេ​នៅតែ​មើលថែទាំ​កូន​យ៉ាង​យកចិត្តទុកដាក់​បំផុត រហូតដល់​ទារក​មាន​អាយុ ៤ខែ ហើយ​មាន​ទម្ងន់​ជិត ៣,៣គីឡូក្រាម គឺ​កើនឡើង​ជិត ១០ដង​ឯណោះ។ ឥឡូវនេះ​ទារក​នោះ មាន​អាយុ​ជិត ៦ខែ ហើយ​មាន​សុខភាព​ល្អ​ដូច​ទារក​ធម្មតា​ដែរ។

Mẹ sắp phá thai lưu, con bỗng ra đời: Chỉ 340 g, vẫn sống khỏe! - Ảnh 2.

វេជ្ជបណ្ឌិត​ដែល​បង្កើត ទារក​ដ៏​តូច​ម្នាក់នេះ​មិន​ជឿថា គាត់​អាចរ​ស់រាន្ត​មានជីវិត ហើយ​មាន​សុខភាព​ល្អ​បែប​នេះឡើយ៕

Mẹ sắp phá thai lưu, con bỗng ra đời: Chỉ 340 g, vẫn sống khỏe! - Ảnh 3.

LEAVE A REPLY

Please enter your comment!
Please enter your name here