ឪពុកម្តាយ​គួរ​ដឹង! ពេលវេលា​ដែលក្មេងៗត្រូវការ​គេង​ចាប់ពី០ខែ រហូតដល់ ១២ឆ្នាំ

0
1

តើ​អ្នកមាន​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ទារក​ទើបនឹង​កើត​ត្រូវការ​គេង​ច្រើន ហើយ​ដល់ពេល​ធំ​បន្តិច​មិនសូវ​គេង​សោះ បែរជា​លេង​ច្រើនជាង? តាមពិត​ពេលវេលា​ដែលក្មេងៗត្រូវ​គេង វា​អាស្រ័យ​ទៅតាម​ការលូតលាស់ និង​វ័យ​របស់​ក្មេងម្នាក់។ ចំពោះ​ចំនួន​ម៉ោង​ដែលក្មេងៗត្រូវ​គេង អាច​ប្រែប្រួល​បន្តិចម្តងៗ រហូត​ទាល់តែ​ពួកគេ​ពេញវ័យ។

Image result for baby sleep

 

 

ដូច្នេះ ដើម្បី​ឲ្យកូនៗគេង​បាន​ត្រឹមត្រូវ​ទៅតាម​អាយុ ឪពុកម្តាយ​គួរស្វែងយល់​ពី​ចម្លើយ​ដូចខាងក្រោម៖

ក្មេង​មាន​អាយុ ០ ដល់ ៤ខែ

ដំណាក់កាល​នេះ ពួកគេ​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ៣ដង(ប្រហែលជា៤ម៉ោង) ចំណែកឯ​ពេលយប់​វិញ ចាប់ពី ៩ទៅ ១០ម៉ោង។ ដូច្នេះ ក្នុង​មួយថ្ងៃ ពួកគេ​ត្រូវការ​គេង ប្រហែលជា ១៤ម៉ោង។

Image result for baby 4 months

 

 

ក្មេង​មាន​អាយុ ៤ ទៅ៦ខែ

ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ ទៅ៣ដង(៤ទៅ៥ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ទៅ ១៥ម៉ោង។

Image result for baby 6 months

 

 

ក្មេង​មាន​អាយុ ៦ ទៅ៩ខែ

ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ដង(២ទៅ៤ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ ទៅ ១២ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ម៉ោង។

Image result for baby 9 months

 

 

ក្មេង​មាន​អាយុ ៩ ទៅ ១២ខែ

ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ ទៅ៣ដង(៤ទៅ៥ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ទៅ ១៥ម៉ោង។

Image result for baby 12 months

 

 

ក្មេង​មាន​អាយុ ១២ ទៅ ១៨ខែ

ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ ទៅ២ដង ហើយ​ពេលយប់​វិញ​អាច ១១ ទៅ១២ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៣ ទៅ ១៤ម៉ោង។

Image result for baby 18 months

 

 

ក្មេង​មាន​អាយុ ១៨ ទៅ ២៤ខែ

ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ដង ហើយ​ពេលយប់​វិញ​អាច ១១ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៣ ទៅ ១៤ម៉ោង។

Image result for baby 24 months

 

 

ក្មេង​មាន​អាយុ ២ ទៅ ៣ឆ្នាំ

ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ដង ហើយ​ពេលយប់​វិញ​អាច ១០ ទៅ ១១ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ កុមារ​ត្រូវការ​គេង​ប្រហែលជា ១២ ទៅ ១៤ម៉ោង។

Image result for baby 3 years

 

 

ក្មេង​មាន​អាយុ ៣ទៅ ៥ឆ្នាំ

ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ដង ហើយ​ពេលយប់​វិញ​អាច ១០ ទៅ១១ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ កុមារ​ត្រូវការ​គេង​ប្រហែលជា ១១ ទៅ ១៣ម៉ោង។

Image result for baby 5 years

 

 

ក្មេង​មាន​អាយុ ៥ ទៅ ១២ឆ្នាំ

ដំណាក់កាល​នេះ ក្មេង​ត្រូវ​ចូលរៀន​ហើយ ដូច្នេះ​ពេល​ថ្ងៃ​ពួកគេ​អាច​មិនបាន​គេង​ឡើយ ហើយ​ពេលយប់​វិញ​អាច​គេង​ប្រហែលជា ១០ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ពួកគេ​ត្រូវការ​គេង​ប្រហែលជា ១០ម៉ោង។

Image result for baby 12 years

 

 

ប្រយ័ត្ន! ទារក​គេង​ឥ​រិ​យ​បទដែលៗអា​ចប​ណ្តោ​ល​ឲ្យ​ក្រពឹត ឬ​សំប៉ែត​ក្បាល

អ្នក​ត្រូវ​ដឹងថា ទារក​ទើបនឹង​កើត​ឆ្អឹងលលាដ៍ក្បាល​របស់​ពួកគេ​មាន​ភាពទន់ខ្សោយ​ណាស់ ដែល​ត្រូវការ​ថ្នម​ដើម្បី​ជៀស​ផុតពី​បញ្ហាផ្សេង។  ជាពិសេស​ឥរិយាបថ​ក្នុងការ​គេង​របស់​ទារ​ក ដដែលៗអា​ចប​ណ្តោ​ល​ឲ្យ​ក្បាល​របស់​ពួកគេ​ត្រូវ សំប៉ែត ឬ​ក្រពឹត ផ្នែក​ណាមួយ ប្រសិនបើ​អ្នក​ម្តាយ​មិន​ឧស្សាហ៍​ប្រែខ្លួន​របស់​ពួកគេ។

ក្នុងករណី​ដែល​អ្នក​បណ្តែត​ប​ណ្តោ​ល​ឲ្យ​ទារក​គេង​តាម​អំពើ​ចិត្ត ទម្រង់​លលាដ៍ក្បាល​របស់​ពួកគេ​អាចមាន​ការប្រែប្រួល​មួយចំនួន។

 

១.ទារក​ទម្លាប់​គេង​បែរ​ឆ្វេង ឬ​ស្តាំ

ក្នុងករណី​ដែល​ទារក ទម្លាប់​គេង​បែរ​ទៅខាង​ឆ្វេង ឬ​ខាងស្តាំ អា​ចប​ណ្តោ​ល​ឲ្យ​ក្បាល​របស់​ពួកគេ​ថត ឬ​ក្រពឹតម្ខាងៗមិន​ស្មើគ្នា​ឡើយ។

 

២.ទារក​ទម្លាប់​គេ​ផ្ងារ

ប្រសិនបើ​ទារក​គេង​ផ្ងារ តម្រង​ក្បាល​របស់​ពួកគេ​អាច​ត្រូវ​សំប៉ែត​នៅពេល​ធំ​ឡើង។

 

ដូច្នេះ អ្នក​ម្តាយ​គ្រប់រូប​ត្រូវ​ចាំ ប្រសិនបើ​មិន​ចង់​ឲ្យ​កូន​មាន​ក្បាល​សំប៉ែត ឬ​ក្រ​ពិត គួរ​អនុវត្ត​ដូចខាងក្រោម៖

-នៅពេល​ទារក​គេង ត្រូវ​ឧស្សាហ៍​ប្រែ​ទាំង​ខ្លួន និង​ក្បាល​របស់​ពួកគេ​ម្តង​ទៅ​ស្តាំ ម្តង​ទៅ​ឆ្វេង កុំ​ឲ្យ​ឥ​រយាប​ទ​នៅដែលៗយូរពេក។

-ក្នុងករណី ដែល​អ្នក​សង្កេតឃើញ​ក្បាល​របស់​ទារក​ក្រពឹត​ខាងឆ្វេង អ្នក​គួរតែ​ដាក់​ឲ្យ​ទារក​ដេក​មក​ខាងស្តាំ​វិញ ។ ផ្ទុយទៅវិញ បើ​ក្បាល​របស់​ពួកគេ​ក្រពឹត ខាងស្តាំ អ្នក​ត្រូវដាក់​ឲ្យ​ពួកគេ​គេង​បែរ​ទៅខាង​ឆ្វឹ​ង​វិញ។

-ចំពោះ​ទារក​ដែលមាន​ក្បាល​សំប៉ែត ផ្នែក​ខាងក្រោយ អ្នក​គួរ​ឧស្សាហ៍​ផ្លាស់ប្តូរ​ឲ្យ​ពួកគេ​គេង​ម្តង​ផ្អៀង​ទៅខាង​ឆ្វេង ម្តង​ផ្អៀង​ទៅខាង​ស្តាំ។

 

ការធ្វើ​បែបនេះ អាចជួយ​ឲ្យ​កូន​របស់​អ្នក​រួច​ផុតពី​បញ្ហា​ក្រពឹត ឬ​សំប៉ែត​ក្បាល ប៉ុន្តែ​អ្នក​ម្តាយ​គួរ​តាមដាន ឬ​ស្ទាប​ក្បាល​ទារក​ជាប្រចាំ ដើម្បី​ងាយស្រួល​ក្នុងការ​កែប្រែ​ប្រសិនបើ​មាន​ករណី​ដូចខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here