មូលហេតុធំ៣យ៉ាង អាចធ្វើ​ឲ្យ​អ្នក​ម្តាយ​ស្លាប់​អំឡុងពេល​ឆ្លងទន្លេ

0
1

ធ្លាប់​ឮ​ពាក្យ​ថា​ឆ្លងទន្លេ​ទេ? នេះ​គ្រាន់តែ​ជា​ន័យ​ប្រៀបធៀប​ប៉ុណ្ណោះ ព្រោះ​អំឡុង​ពេលនេះ​អ្នក​ម្តាយ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត ក្នុងករណី​កូន​កើត​មិន​ចេញ ឬ​ហូរឈាម​ច្រើនពេក។ ហេតុនេះហើយ ការឆ្លង​ទន្លេ​ចាំបាច់​ត្រូវមាន​ឆ្មប ឬ​អ្នកជំនាញ​ច្បាស់លាស់ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​នៅពេល​ដែលមាន​បញ្ហាផ្សេងៗកើតមានឡើង។បើ​យោងតាម​គេហទំព័រ Boldsky បាន​បង្ហាញថា មាន​កត្តាធំៗបីយ៉ាង អាចធ្វើ​ឲ្យ​ស្ត្រី​ស្លាប់​ក្នុងពេល​ឆ្លងទន្លេ៖

Related image

 

 

១.ឈាម​ហូរ​ច្រើនពេក

ការ​ហូរឈាម​ច្រើនពេក​ក្នុងអំឡុង​ឆ្លងទន្លេ ត្រូវការ​សង្គ្រោះបន្ទាន់​ដើម្បី​បញ្ឈប់​ការហូរ​ឈាម បើ​ពុំ​ដូច្នោះ​ទេ​អ្នក​ម្តាយ​នឹង​ខ្សោះ​ឈាម​ពី​ក្នុង​ខ្លួន រហូត​បាត់បង់​ជីវិត​បាន។

២.ស្បូន​ដាច់​រហែក

ស្បូន​ត្រូវ​ធ្វើការ​ធ្ងន់​បំផុត​អំឡុងពេល​ឆ្លងទន្លេ ព្រោះ​វា​មាន​តួនាទី​រុញច្រាន​ទារក​ឲ្យ​ចេញមកក្រៅ តាមរយៈ​ទ្វារមាស។ ករណី​មួយចំនួន ស្បូន​កន្ត្រាក់ខ្លាំងៗពេក អាច​នាំ​ឲ្យ​ដាក់​រហែក ដូច្នេះ​នៅពេល​ស្បូន​កម្រើក​ខ្លាំង ឈាម​ក៏​ហូរ​ចេញមក​កាន់តែខ្លាំង​ដែរ។ នេះ​ក៏​ជា​ករណី​មួយ​ដែល​អាចធ្វើ​ឲ្យ​ម្តាយ​ត្រូវ​ប្រឈម​នឹង​សេចក្តីស្លាប់​ផងដែរ។

៣.អ្នក​ម្តាយ​កើត​ជំងឺលើសឈាម

ការ​លើសឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ក៏​ជា​មូលហេតុ​មួយ​ដែល​អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​ស្លាប់​នៅពេល​ឆ្លងទន្លេ ដែរ។ ប្រសិនបើ​អ្នក​ម្តាយ កើត​ជំងឺ​នេះ សម្ពាធ​ឈាម​នឹង​កើនឡើង​កាន់តែខ្លាំង​នៅពេល​ឆ្លងទន្លេ ដែល​ជំរុញ​ឲ្យ​មានការ​បាត់បង់​ឈាម​ធ្ងន់ធ្ងរ ឬ​គាំងបេះដូង។ អាស្រ័យហេតុនេះ អ្នក​ម្តាយ​ដែលមាន​ជំងឺលើសឈាម អាច​ក្រុមគ្រូពេទ្យ​ផ្តល់​អនុសាសន៍​ឲ្យ​ឆ្លងទន្លេ​តាមបែប​វះកាត់ ទើប​មាន​សុវត្ថិភាព​ជាង៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here