ឃើញសញ្ញាទាំងនេះ អ្នកត្រូវប្រញាប់ទៅមន្ទើរពេទ្យភ្លាមព្រោះអ្នកជិតសម្រាលកូនហើយ

0
1

ក្រោយពេលពរពោះរយៈពេល ៩ខែ ក៏ដូចជាការទន្ទឹងរងចាំចង់ឃើញមុខកូនរាល់ថ្ងៃ ក៏បានមកដល់ដែរ ។ ប៉ុន្តែ អំឡុងពេលគ្រប់ខែនេះ តើអ្នកគួរតែទៅមន្ទើរពេទ្យសម្រាលនៅពេលណា?

 

 

គឺនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថាឈឺពោះ ហើយស្បូនក៏ចាប់ផ្តើមកន្ត្រាក់។ ករណីមួយចំនួន ការឈឺពោះ អាចបណ្តោលមកពីសកម្មភាពរបស់កូនរើបំរាល់ខ្លាំងពេក ឬញ៉ាំចំណីខុស ក៏ប៉ុន្តែ ប្រសិនបើអ្នកមានអាការឈឺពោះ ហើយស្បូនកន្ត្រាក់ទៀងទាត់រៀងរាល់ ៥នាទីម្តង គឺជាសញ្ញាប្រាដកហើយ។ អ្នកត្រូវចាំថា ជាធម្មតាស្បូនរបស់មនុស្សស្រីមានការកន្ត្រាក់ចាប់ពី ១៥ ទៅ ២០នាទីម្តង តែប្រសិនបើរយៈពេលតិចជាងនេះ អ្នកគួរប្រញាប់ទៅមន្ទើរពេទ្យភ្លាម។

Image result for near delivery baby

 

ជាពិសេស ប្រសិនបើស្បូនរបស់អ្នកកន្ត្រាក់កាន់តែញាប់ជាងនេះ បានន័យថាមិនយូរម៉ាងទៀតឡើយ អ្នកនឹងបានឃើញមុខកូនហើយ៕

Related image

 

កំហុស៣យ៉ាង ធ្វើ​ឲ្យ​អ្នក​ម្តាយ​អស់កម្លាំង​ខ្លាំង​នៅពេល​សម្រាល

ដំណាក់កាល​សម្រាលកូន គឺជា​ពេលវេលា​ដ៏​មានការ​ឈឺចាប់​ខ្លាំង​បំផុត ហើយ​ក៏មាន​គ្រោះថ្នាក់​ខ្លាំង​ផងដែរ ទាំង​អ្នក​ម្តាយ និង​កូន។ ប៉ុន្តែ តើ​អ្នកមាន​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ស្ត្រី​មួយចំនួន​ចេះតែ​អស់កម្លាំង​ខ្លាំង​នៅពេល​សម្រាលកូន? តាមពិត​ភាព​អស់កម្លាំង​តែងតែ​កើតមាន​ចំពោះ​ស្ត្រី​គ្រប់រូប​ក្នុងពេល​សម្រាលកូន ក៏ប៉ុន្តែ​មនុស្ស​ស្រី​មួយចំនួន​អាច​អស់កម្លាំង​ខ្លាំង ដោយសារតែ​កំហុសឆ្គង ៣ចំណុច។

 

 

 

១.គេង​ផ្ងោ​រ​ពោះ ហើយ​ក្តាប់ដៃ
នៅក្នុង​អំឡុងពេល​សម្រាល​កូន ជារឿយៗស្ត្រី​តែងតែមាន​ការឈឺចាប់​ខ្លាំង​នៅក្នុង​តំបន់​ចង្កេះ ដូច្នេះហើយ​ដើម្បី​បន្ធូរបន្ថយ​ភាពឈឺចាប់​ពួក​ច្បាស់​ជា​គេង ហើយ​លើកដៃ​ឡើងលើ​ប្រឹង​ក្តាប់​យ៉ាង​ណែន។ តាមពិត​ទីតាំង​បែបនេះ មាន​មិនមាន​សុវត្ថិភាព​នោះទេ ពីព្រោះ​ទម្ងន់​របស់​ទារក​ដាក់​សម្ពាធ​ទៅលើ​ឆ្អឹងខ្នង​របស់​អ្នក​ម្តាយ និង​រាំងស្ទះ​ដល់​លំហូរ​ឈាម។
លើសពីនេះទៅទៀត ទីតាំង​បែបនេះ​អា​ចប​ណ្តោ​ល​ឲ្យ​ម្តាយ​មានការ​ឈឺចាប់​កាន់តែខ្លាំង ហើយ​មាន​ពិបាក​ក្នុងការ​បង្កើតកូន។ ក្នុងអំឡុងពេល​សម្រាល អ្នក​ម្តាយ​គួរ​ជ្រើស​រើសយក​វិធី​ឈរ​ឲ្យ​ត្រង់​ខ្លួន​តាម​ដែល​អាចធ្វើ​ទៅបាន តែ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​អស់កម្លាំង អាច​គេង​បាន។

 

២.ស្រែកយំ
កំហុស​ទូទៅ​មួយទៀត​នៅក្នុង​ចំណោម​កំហុស​ដែល​អ្នក​ម្តាយ​តែងតែ​ធ្វើ​នៅពេល​សម្រាលកូន គឺ​ការ​ស្រែ ឬ​យំ ខណៈ​កំពុងតែ​មានការ​ឈ​ឈ​ចាប់។ តាម​ការពិត​សកម្ មភាព​មួយ​នេះ ធ្វើ​ឲ្យ​អ្នក​ម្តាយ​ឆាប់​ខ្សោយកម្លាំង​ទៅវិញ​ទេ។លើសពីនេះទៅទៀត សំលេង​ស្រែក​ដែល​បន្លឺឡើង​ពេញ​បន្ទប់​សម្រាល នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការជួយ​សង្គ្រោះ​ពី​គិលានុបដ្ឋាយិកា ឬ​វេជ្ជបណ្ឌិត​ទៅវិញ​នោះទេ។

 

៣.ដកដង្ហើមខ្លីៗ
នៅពេល​ដែលមាន​ការឈឺ​ចាប់ អស់កម្លាំង អ្នក​ម្តាយ​ភាគច្រើន​តែងតែ​បាត់បង់​នូវ​ការគ្រប់គ្រង​ដង្ហើម​របស់ខ្លួន ដូច្នេះ​ការដកដង្ហើម​នឹងមាន​លក្ខណៈ​ញាប់ខ្លី។ ទៅះ​ជា​យ៉ាងណា ការដកដង្ហើម​បែបនេះ នឹង​នាំទៅរក​ភាព​តានតឹង​សាច់ដុំ ដែល​បង្កើន​ការ​ឈើ​ចាប់​ពេល​សម្រាល។
លើសពីនេះទៅទៀត អ្នក​ម្តាយ​ដែល​ដកដង្ហើម​មិន​ទៀងទាត់ ក៏​អាច​នាំ​ឲ្យ​កើនឡើង​ជាតិ​ស្ករ​នៅក្នុង​ឈាម​ផងដែរ តើ​ស្ត្រី​គួរ​ធ្វើ​អ្វីខ្លះ​មុនពេល​សម្រាល?

 

មុនពេល​សម្រាលកូន យក​ល្អ​អ្នក​ម្តាយ​គួរតែ​យកទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ហើយ​កុំ​លាក់លៀម ឬ​និយាយ​បំផ្លើស​ចំពោះ​បញ្ហាផ្សេងៗដែល​កើតមាន​ប្រាប់​ទៅ​គ្រូពេទ្យ​ឲ្យ​សោះ។ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ មិនត្រូវ​គិត​រឿង​អវិជ្ជមាន​ពេក​នោះទេ ព្រោះ​ការសិក្សា​មួយ​បាន​បង្ហាញថា ភាពភ័យខ្លាច​ក៏​អាច​រារាំង​ដល់​អ័រម៉ូន ដែល​គ្រប់​គ្រប់​ដល់​ដំណើរការ​សម្រាល​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here