បើ​ទារក​មិន​កំរើក តើ​មានរឿង​អ្វី​កើតឡើង?

0
1

ចំពោះ​កក្តា​ដែល កូន​កម្រើក​តិច ឬ​មិន​កម្រើក​សោះ គេហទំព័រ មាតា និង​ទារក​ធ្លាប់បាន​ជ​ម្រា​ជូន​ម្ដង​ហើយ​ថា អ្នក​ម្ដាយ​និង​មាន​អារម្មណ៍​ថា កូន​ចេះ​កម្រើក​នៅ​អម្លុងពេល​ពពោះ​បាន ៥ ខែ​សម្រាប់​កូន​ដំបូង ហើយ​និង​មាន​អារម្មណ៍​បែបនេះ នៅ​អម្លុងពេល ៤ ខែ សម្រាប់​កូន​បន្ទាប់ ហើយ​កាលណា​ដែល​កូន​កម្រើក ឬ​ធាក់​បាន​ចំនួន ១០ ដងនោះ​គឺជា​អាការ​ធម្មតា​របស់​ទារ​ក តែ​ប្រសិនបើ​ទារក​ធាក​ម្ដាយ​តិច ឬ​មិន​ធាក់​សោះឡើយ អ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យភ្លាម។

 

 

ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​ម្ដាយ​មាន​អារម្មណ៍​សង្ស័យថា កូន​មិន​កម្រើក មិន​ធាក់​សោះ ដំបូង​ឡើយ​ត្រូវយក​ក្រដាស់​មក​កត់ចំណាំ ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​នាឡិកាប៉ោល ដើម្បី​ងាយស្រួល​ធ្វើ​ល​ការកំណត់​ពេលវេលា​កូន​ធាក់​បាន។ ជាធម្មតា កូន​ត្រូវតែ​ធាក់​ពោះ​ម្ដាយ​នៅក្រោយពេល​ទទួលទាន​អាហារ ក្នុង​ម្ដង ១ ម៉ោង បន្ទាប់ពី​អាហារ​ពេលព្រឹក​ក៏​ដូចគ្នា ពេល​ថ្ងៃត្រង់ និង​ពេល​រសៀល​ក៏​ដូចគ្នា ។ ក្រោយមក​អ្នក​ត្រូវធ្វើ​ចិត្ត​ឱ្យ​សប្បាយ​សិន ព្រោះ​ជាទូទៅ ការ​កម្រើក​របស់​កូន​គឺអាច​កើតឡើង ប្រសិនបើ ៤ ម៉ោង នឹង​ធាក់​មិន​លើសពី ១០ ដង​ឡើយ ។

 

 

ករណី​ដែល​ធ្វើការ​កំណត់សម្គាល់​ខុសពី​នេះ យើងខ្ញុំ​សូម​ណែនាំ​ឱ្យ​អ្នក​ទៅ​មន្ទីរពេទ្យ​ត្រួតពិនិត្យ​អេកូ និង​ព្យា​ល​បាល​ជាមួយ​គ្រូពេទ្យភ្លាមៗ ព្រោះ​ទារក​អាច​កំពុងតែ​ជួប​បញ្ហា ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ជាបន្ទាន់៕


 

 

កត្តា៤យ៉ាង​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​ឈប់​លូតលាស់!

តើ​អ្នក​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ក្រុមគ្រូពេទ្យ​ជាច្រើន​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន​ទៀងទាត់? ការពិនិត្យ​អេកូ​សាស្ត្រ អាចជួយ​ឲ្យ​យើង​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ ឬ​ការវិវត្ត​សរីរាង្គផ្សេងៗបាន។ ក្នុងករណី​ដែល​រកឃើញ​សញ្ញា​មិន​ប្រក្រតី​ណាមួយ ដែល​ទើបនឹង​កើតឡើងភ្លាមៗគ្រូពេទ្យ​អាចជួយ​សង្គ្រោះ​ទាន់ពេល​បាន។

 

 

ម្យ៉ាងវិញទៀត អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កត្តា ៤យ៉ាងនេះ ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ឈប់​លូតលាស់៖

១.ស្រា និង​បារី

អ្នក​ម្តាយ​ត្រូវ​ជៀសវាង​ឲ្យ​បាន​ចំពោះ​ស្រា និង​បារី ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​ដំណាល់​កាល​ដំបូង​ដែល​ទារក​កំពុងតែ​រីកលូតលាស់។ សូម្បីតែ​ការ​ស្រូបយក​ផ្សែង​ពី​អ្នក​ដ៏​ទៃ​ក៏​មិនល្អ​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ទាំង​អ្នក នឹង​កូន​ក្នុង​ផ្ទៃ។

 

២.ការប្រើ​ថ្នាំ

ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​ឆ្លង​ជំងឺ​ខ្លាំង​បំផុត ជាពិសេស​ផ្តាសាយ ឬ​ឈឺក្បាល។ បើទោះបី​ជាមាន​ជំងឺ​ទាំងនេះ​ងាយ​នឹង​កើតឡើង​ចំពោះ​អ្នក​ក៏ដោយ សូមកុំ​ប្រើប្រាស់​ថ្នាំ​ផ្តេសផ្តាស់​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ទារ​ក ហើយ​បើ​ធ្ងន់ធ្ងរ​អាច​រលូត​បាន។ យក​ល្អ អ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ហើយ​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជារ។

 

៣.តំបន់​ដែល​សម្បូរ​ជាតិពុល

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​ពុំគួរ​ទៅ​តំបន់​ដែល​សម្បូរ​ផ្សែង​ពុល​ឡើយ ព្រោះ​ការ​ស្រូបយក​សារធាតុពុល​ទាំងនោះ​ច្រើនពេក អា​ចប​ណ្តោ​ល​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អ្នក និង​កូន ជាពិសេស​សរីរាង្គ​មួយចំនួន​របស់​ទារក​ឈប់​លូតលាស់។

 

៤.ការប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច

សារធាតុ​វិទ្យុសកម្ម ដែល​ជះ​ចេញពី​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ដូចជា​ទូរ​សព្ទ​ដៃ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ជាពិសេស​ខួរក្បាល។ ដូច្នេះ អ្នក​ម្តាយ​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទូរ​សព្ទ​ដៃ​បន្តិច ហើយ​បើ​ចង់​និយាយ​គួរតែ​ប្រើ​កាស​ទើប​ល្អ៕


LEAVE A REPLY

Please enter your comment!
Please enter your name here