បំបៅ​ដោះ​កូន​រាល់ថ្ងៃ​តិច​អត់​ដឹង ទឹកដោះ​ម្តាយ​មាន​ប្រយោជន៍​ខ្លាំង​យ៉ាងណា​ចំពោះ​ខួរក្បាល​ទារក​កើត​

0
1

ការស្រាវជ្រាវ​ពីមុន​ពីមុន​បាន​រកឃើញថា ទារក​កើត​មិន​គ្រប់​ខែ​អាច​ប្រឈម​នឹង​ការរៀន​មិនចេះ និង​ខ្សោយ​ការគិត​ទៅ​ថ្ងៃក្រោយ ដែលមាន​ជាប់ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​ខួរក្បាល។ ចំពោះ​ការស្រាវជ្រាវ​ថ្មី​នេះ​បាន​បង្ហាញថា អ្នក​ម្តាយ​គួរតែ​ផ្តល់​ទឹកដោះ​ដល់​កូន​តែមួយ​មុខ​គត់​ឲ្យ​បានយូរ​បន្តិច សម្រាប់​ទារក​ដែល​កើត​មិន​គ្រប់​ខែ។

Related image

 

 

អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Edinburgh បាន​វិភាគ​លើ​ការ​ស្តេ​ន​ខួរក្បាល​របស់​ទារក​ចំនួន ៤៧នាក់ ដែល​កើតមុន​សប្តាហ៍​ទី ៣៣ ហើយ​ការ​ស្តេ​ន​នៅពេលដែល​ទារក​ឈានដល់​វ័យ ៤០សប្តាហ៍។ លទ្ធផល​បាន​បង្ហាញថា ទារក​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ មាន​ខួរក្បាល​ល្អ​ជាង​ទារក​ដទៃទៀត។

Related image

 

 

លោក​វេជ្ជបណ្ឌិត James Boardman បាន​និយាយថា ទារក​ដែល​កើត​មិន​គ្រប់​ខែ ខួរក្បាល​មិនទាន់​វិ​វត្ត​បាន​ពេញលេញ​នោះទេ ដូច្នេះ​ក្រោយពេល​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​កើត​មិន​គ្រប់​ខែ អ្នក​ម្តាយ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចជួយ​ឲ្យ​ខួរក្បាល​វិ​វត្ត​បានល្អ។

Image result for babyandmom

 

 

នៅក្នុង​ការស្រាវជ្រាវ ដែល​ចេញផ្សាយ​នៅក្នុង​កាសែត Neurolmage បាន​បង្ហាញថា អ្នក​ម្តាយ​គួរតែ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន មិន​ត្រឹមតែ​កូន​កើត​មិន​គ្រប់​ខែ​នោះទេ សូម្បីតែ​ទារក​ធម្មតា​ក៏ដោយ ព្រោះ​វា​អាចជួយ​ជំរុញ​ឲ្យ​ខួរក្បាល​ទារក​មាន​សុខ​ភាពល្អ ឆ្លាត​វៃ និង​ចង់ចាំ​បានល្អ៕

Image result for babyandmom

LEAVE A REPLY

Please enter your comment!
Please enter your name here