ហ្សែន គឺជាអ្នកកំណត់រូបរាង ក៏ដូចជាពណ៌សម្បុរស្បែកផងដែរ ចំពោះកូនៗជំនាន់ក្រោយ។ ក៏ប៉ុន្តែ ពណ៌សម្បុរស្បែករបស់ទារកអាចកែប្រែជាសស្អាតបាន បើទោះបីជាឪពុកម្តាយមានស្បែកមិនសូវសក៏ដោយ។ ខាងក្រោមនេះ គឺជារបអាហារមួយចំនួនដែលស្ត្រីពុំគួរមើលរំលង អំឡុងពេលមានផ្ទៃពោះឡើយ៖
ទឹក
ទឹក គឺជាភេសជ្ជៈដែលមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា ការទទួលទានទឹកកាន់តែច្រើនអំឡុងពេលមានផ្ទៃពោះអាចជួយឲ្យកូនកើតមកមានស្បែកស្អាត។ នេះក៏ព្រោះតែទឹក អាចជួយបណ្តេញជាតិពុលចេញពីរាងកាយយ៉ាងមានប្រសិទ្ធភាព ហើយវាអាចជួយស្បែកទារកមានសុខភាពល្អ ទន់រលោង និងសស្អាត។
ស៊ុតមាន់
ក្រៅពីអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់មនុស្សគ្រប់ក្រុមគ្រួសារ ស៊ុតមាន់ ក៏មានសារធតុចិញ្ចឹមសំខាន់ៗដែលអាចជួយឲ្យស្បែកស្អាតផងដែរ។ ការទទួលទានស៊ុតមាន់ ក្នុងពេលមានផ្ទៃពោះបានទៀងទាត់ អាចជួយបង្កើតប្រព័ន្ធប្រសាទ បង្កើនការចង់ចាំ និងជួយឲ្យរាងកាយទារកលូតលាស់បានល្អ។
ផ្លែឈើសម្បូរវីតាមីន C
ពពួកផ្លែឈើមួយចំនួនដូចជា ក្រូច ក្រូចឃ្លិច និងទំពាំងបាយជូរ ជាដើម មានផ្ទុកវីតាមី C ខ្ពស់ ដែលអាចជួយកែលម្អរសម្បុរស្បែកទារកឲ្យមានភាពសស្អាត ទោះបីអ្នកជាឪពុកម្តាយមិនស្បែកមិនសូវសក៏ដោយ។ ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យកូនកើតមានមានសម្បុរជ្រះជាងខ្លួន គួរញ៉ាំផ្លែឈើទាំងនេះជាប្រចាំ អំឡុងពេលមានផ្ទៃពោះ។
ផ្លែបឺរ
ផ្លែបឺរ ត្រូវបានគេរកឃើញថា សម្បូរទៅដោយអាស៊ីតខ្លាញ់ អូមេហ្គា 3 ដែលល្អបំផុតសម្រាប់រាងកាយ ហើក្រៅពីនេះវាមានផ្ទុកវីតាមីន C និង E ដែលអាចជួយជំរុញដល់ការផលិតស្រទាប់កូឡាជែន ធ្វើឲ្យទារកមានស្បែកស្អាតតាំងពីកំណើត។ ដូច្នេះ ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានផ្លែបឺរ ឲ្យបានទៀងទាត់ ជាពិសេសក្នុងអំឡុងពេលត្រីមាសចុងក្រោយ។
វីតាមីន A
វីតាមីនមួយប្រភេទនេះមិនត្រឹមតែល្អសម្រាប់សុខភាពទារកប៉ុណ្ណោះទេ វាក៏អាចជួយកែប្រែពណ៌សម្បុរស្បែកទារកឲ្យសស្អាតផងដែរ។ ជាពិសេស ស្ត្រីមានផ្ទៃពោះ គួរទទួលទានថ្លើមសត្វ ត្រី ទឹកដោះគោ ផ្លែប៉េងបោះ… ព្រោះវាមានផ្ទុកវីតាមីន A ខ្ពស់៕
មិននឹកស្មានថា ផ្លែឈើដ៏ឆ្ងាញ់ពិសារទាំងនេះ អាចនាំគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះសោះ!
អាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះទារកក្នុងផ្ទៃត្រូវការប្រូតេអ៊ីន វីតាមីន ព្រមទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីលូតលាស់។ ក៏ប៉ុន្តែ ទន្ទឹមនឹងការទទួលទានរបបអាហារ អ្នកស្ត្រីមានផ្ទៃពោះត្រូវយកចិត្តទុកដាក់ចំពោះផ្លែឈើមួយចំនួនផងដែរ បើទោះបីវាជាផ្លែឈើធម្មជាតិក៏ដោយ ក៏វាអាចបង្កឲ្យមានគ្រោះថ្នាក់ដែរ។
ល្ហុងខ្ចី
ជាទូទៅល្ហុងទុំ ត្រូវបានគេទទួលស្គាល់ថាសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបន្ទន់លាមកចំពោះមនុស្សទូទៅ ក៏ដូចជាស្ត្រីមានផ្ទៃពោះផងដែរ។ ប៉ុន្តែចំពោះល្ហុងខ្ចី វិញគឺខុសគ្នា ជាពិសេសការទទួលទានឆៅ អាចបង្កឲ្យរលូតកូនបាន។
មៀន
មៀន ជាផ្លែឈើមួយប្រភេទដែលមានក្លិនក្រអូប ហើយផ្អែម គួរឲ្យចង់ទទួលទានខ្លាំងណាស់។ ទោះជាយ៉ាងណា ស្ត្រីមានផ្ទៃពោះពុំគួរញ៉ាំច្រើនពេកនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកក្តៅក្នុង ឈឺពោះ ធ្លាក់ឈាម ហើយបើករណីធ្ងន់ធ្ងរកូនអាចរលូត។
គូលេន
មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចញ៉ាំផ្លែគូលេន បានដូចគ្នានោះទេ ជាពិសេសអ្នកមានផ្ទៃពោះ ព្រោះការញ៉ាំច្រើនពេកអាចធ្វើឲ្យជាតិស្ករកើនឡើងខ្លាំងនៅក្នុងរាងកាយ ហើយទីបំផុតអ្នកច្បាស់ជាពិបាកសម្រាលកូន។ យកល្អក្នុងមួយថ្ងៃ អ្នកមិនត្រូវ ពិសារលើសពី ២០០ក្រាមដាច់ខាត៕
ឪឡឹក
អ្នកអ្នកមិនចូលចិត្តឪឡឹកនោះ? ឪឡឹកជាផ្លែឈើដែលមានផ្ទុកជាតិទឹកច្រើន ហើយពេញនិយមបំផុតនារដូវក្តៅ។ ចំពោះមនុស្សដែលមានសុខភាពធម្មតា អាចទទួលទានឪឡឹកច្រើនបាន ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញមិនគួរលើសពី ២ចំណិតឡើយ។ ជាពិសេសការពិសារឪឡឹកដែកក្លាសេត្រជាក់ មុន ឬក្រោយពេលបាយ អាចគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។