ផល​អាក្រក់​នៃ​ការប្រើប្រាស់ Wi-Fi ចំពោះ​ទារក

0
1

Wi-Fi គឺជា​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចមួយ​ប្រភេទ​ដែល​គេ​ប្រើប្រាស់​សម្រាប់​ចែកចាយ​អ៊ី​ន​ធើ​ណែ​ត ទៅកាន់​ត​ឧបករណ៍​ផ្សេងទៀត ដូចជា កុំព្យូទ័រ និង​ទូរ​សព្ទ​ជាដើម។ ព្រោះ​ក្នុងពេល​បច្ចុប្បន្ននេះ អ៊ី​ន​ធើ​ណែ​ត​បាន​ក្លាយទៅជា​ចំណែក​មួយ​ដែល​មិនអាច​ខ្វះ​បានឡើយ ក្នុងការ​ទាក់ទង​គ្នា និង​ប្រកប​អាជីវកម្មផ្សេងៗទូទាំង​ពិភពលោក។ ប៉ុន្តែ​ទន្ទឹម​នឹងមាន​គុណសម្បត្តិ វា​ក៏​ផ្តល់នូវ​គុណ​វិ​ប​ត្ត​ចំពោះ​សុខភាព​វិញ​ផងដែរ ជាពិសេស​ក្មេងតូច។

Image result for wifi for child

 

 

ខាងក្រោម​នេះ គឺជា​ផលប៉ះពាល់​មួយចំនួន​នៃ​ការប្រើប្រាស់ Wi-Fi៖

ប៉ះពាល់​ដល់​ខួរក្បាល

អ្នក​ត្រូវ​ដឹងថា រលក​វិទ្យុសកម្ម​ដែល​ភាយ​ចេញពី ជា​ឧបករណ៍ Wi-Fi  អាច​បំផ្លាញ​កោសិកា​ខួរក្បាល និង​ករ​ចង់ចាំ ប្រសិនបើ​ទារក​នៅក្បែរ​ឧបករណ៍​ប្រភេទ​នេះ​រាល់ថ្ងៃ។

Image result for wifi

 

 

បញ្ឈប់​ការលូតលាស់​កោសិកា​ថ្មី

មិនថាតែ​កូនក្មេងតូចៗនោះទេ សូម្បីតែ​មនុស្សពេញវ័យ​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​រលក​វិទ្យុ​សម្ម​នៃ​ឧបករណ៍ Wi-Fi ផងដែរ។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា មនុស្ស​ដែល​រស់នៅក្នុង​តំបន់​សម្បូរ​ការប្រើប្រាស់ Wi-Fi ច្រើនពេក​កោសិកា​ក្នុង​រាងកាយ​របស់​ពួកគេ​មិនអាច​លូតលាស់​បានឡើយ។

Image result for wifi for child

 

 

គ្រោះថ្នាក់​ដល់​បេះដូង

ប្រសិនបើ​អ្នក​ប​ណ្តោ​ល​ឲ្យ​ក្មេងតូចៗលេង​ក្បែរ​ឧបករណ៍ Wi-Fi រាល់ថ្ងៃ ចង្វាក់បេះដូង​របស់​ពួកគេ​នឹង​លោត​ញាប់​ខុសធម្មតា។ នៅពេលដែល​ចង្វាក់បេះដូង​លោត​កាត់​តែ​ញាប់ទៅៗ ពួកគេ​អាច​គាំងបេះដូង​ស្លាប់​បាន។

Related image

 

 

គេង​មិន​លក់

ផលប៉ះពាល់​មួយទៀត​នៃ​ឧបករណ៍ Wi-Fi គឺ​រលក​វិទ្យុ​សម្មរប​ស់វា​ធ្វើ​ឲ្យ​ខួរក្បាល​មានដំណើរ​ការ​មិន​ប្រក្រតី ហើយ​មិនអាច​បញ្ចេញ​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​បានឡើយ។

Image result for wifi for child

 

 

ដូច្នេះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ អ្នក​ត្រូវ​បិត​ចោល​នៅពេល​ឈប់​ប្រើ ឬ​មុនពេល​ចូល​គេង ជាពិសេស​ត្រូវដាក់​ឲ្យ​ឆ្ងាយ​ពី​កូន​របស់​អ្នក៕

 

 

រដូវ​បុណ្យទាន​សូម​ប្រុង​ប្រយ័ត្ន ផល​ប៉ះពាល់​នៃផ្សែង​ធូប​ចំពោះ​ទារក​ក្នុង​ផ្ទៃ

ដូចដែល​បានដឹងហើយថា រដូវ​កាល​នេះ​គឺជា​រដូវ​កាល​បុណ្យទាន ជារ​ដូច​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រជាជន​ខ្មែរ​ក្មេង​ចាស់ ប្រុស​ស្រី​ម្នីម្នារ​ក្នុង​ការយក​ចង្ហាន់​ទៅ​ប្រ​គេង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​អារាម។ យ៉ាងណាមិញ នៅតាម​ទីវ​ត្ត​អារាម​គឺមាន​សភាព​អាប់​អ៊ួ​រ​ទៅដោយ​ផ្សេង​ធូប ដែល​បាន​ដុត​ជាច្រើន​ដើម​ចាប់​តាំងពីព្រឹក រហូតដល់​ចង្ហាន់​ថ្ងៃត្រង់។

 

 

តើ​ស្ត្រី​តាំង​គភ៌​ធ្លាប់​បានដឹង​ទេ​ថា ផ្សែង​ធូប​មាន​ផលប៉ះពាល់​អាក្រក់​អ្វីខ្លះ​ដល់​សុខភាព​អ្នក និង​បុត្រ​ដែល​នៅក្នុង​ផ្ទៃ​យ៉ាងណាខ្លះ?

ដំបូង​អ្នក​គួរ​ជ្រាប​ដឹងថា នៅក្នុង​ធូប​មួយ​ដើម​មាន​ផ្ទុក​ដោយសារ​ធាតុគីមី​ជាច្រើន​ដូចជា កាបូ​ម៉ូ​ណុ​ក​ស៊ីន ស៊ុ​ល​ផួ​ឌីអុកស៊ីត ស្ព័នធ័រ សារធាតុ​ក្លិន និង​សារធាតុ​ម្យ៉ាងទៀត​ដែលមាន​ឈ្មោះថា Formaldehyde ដែលជា​សារធាតុ​បង្ករ​គ្រោះថ្នាក់​ដល់​រាងកាយ​និង​សួត។

 

 

បើតាម​ការស្រាវជ្រាវ​មួយ​បាន​លើកឡើងថា ស្ត្រី​តាំង​គភ៌​ដែល​ស្រូបយក​ផ្សែង​ធូប​ច្រើន​ចូលទៅក្នុង​រាងកាយ​នោះ និង​ប្រឈមមុខ​មហារីក ជំងឺ​រលាក​ស្បែក ជំងឺ​សួត ព្រមទាំង​ជាតិពុល​របស់​ផ្សែង​ធូប​អាច​និង​ប៉ះពាល់​ដល់​ប្រ​សី​ភ្នែក និង​បុត្រ​នៅក្នុង​ផ្ទៃ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here