មិន​នឹកស្មានថា ផ្លែឈើ​ដ៏​ឆ្ងាញ់​ពិសារ​ទាំងនេះ អាច​នាំ​គ្រោះថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​សោះ!

0
1

អាហារ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ប្រូតេអ៊ីន វីតាមីន ព្រមទាំង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​លូតលាស់។ ក៏ប៉ុន្តែ ទន្ទឹមនឹង​ការទទួល​ទាន​របប​អាហារ អ្នក​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ផ្លែឈើ​មួយចំនួន​ផងដែរ បើទោះបី​វា​ជា​ផ្លែឈើ​ធម្មជាតិ​ក៏ដោយ ក៏​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដែរ។

Related image

 

 

ល្ហុង​ខ្ចី

ជាទូទៅ​ល្ហុង​ទុំ ត្រូវបានគេទទួលស្គាល់​ថា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​អាចជួយ​សម្រួល​ដ​ល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បន្ទន់​លាមក​ចំពោះ​មនុស្ស​ទូទៅ ក៏ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ។ ប៉ុន្តែ​ចំពោះ​ល្ហុង​ខ្ចី វិញ​គឺ​ខុសគ្នា ជាពិសេស​ការទទួល​ទាន​ឆៅ អាច​បង្ក​ឲ្យ​រលូត​កូន​បាន។

Image result for ល្ហុងខ្ចី

 

 

មៀន

មៀន ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ក្លិនក្រអូប ហើយ​ផ្អែម គួរ​ឲ្យ​ចង់​ទទួលទាន​ខ្លាំងណាស់។ ទោះជា​យ៉ាងណា ស្ត្រី​មាន​ផ្ទៃពោះ​ពុំគួរ​ញ៉ាំ​ច្រើនពេក​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង ឈឺពោះ ធ្លាក់ឈាម ហើយ​បើ​ករណី​ធ្ងន់ធ្ងរ​កូន​អាច​រលូត។

Related image

 

 

គូ​លេន

មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធតែ​អាច​ញ៉ាំ​ផ្លែ​គូ​លេន បាន​ដូចគ្នា​នោះទេ ជាពិសេស​អ្នកមាន​ផ្ទៃពោះ ព្រោះ​ការ​ញ៉ាំ​ច្រើនពេក​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​កើនឡើង​ខ្លាំង​នៅក្នុង​រាងកាយ ហើយ​ទីបំផុត​អ្នក​ច្បាស់​ជា​ពិបាក​សម្រាលកូន។ យក​ល្អ​ក្នុង​មួយថ្ងៃ អ្នក​មិនត្រូវ ពិសារ​លើសពី ២០០ក្រាម​ដាច់ខាត៕

Related image

 

 

ឪឡឹក

អ្នក​អ្នក​មិន​ចូលចិត្ត​ឪឡឹក​នោះ? ឪឡឹក​ជា​ផ្លែឈើ​ដែលមាន​ផ្ទុក​ជាតិ​ទឹក​ច្រើន ហើយ​ពេញនិយម​បំផុត​នា​រដូវក្តៅ។ ចំពោះ​មនុស្ស​ដែលមាន​សុខភាព​ធម្មតា អាច​ទទួលទាន​ឪឡឹក​ច្រើន​បាន ក៏ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​មិនគួរ​លើសពី ២ចំណិត​ឡើយ។ ជាពិសេស​ការ​ពិសារ​ឪឡឹក​ដែក​ក្លាសេ​ត្រជាក់ មុន ឬ​ក្រោយ​ពេលបាយ អាច​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ។

Image result for ឪឡឹក

LEAVE A REPLY

Please enter your comment!
Please enter your name here