ដូចដែលបានដឹងហើយថា រដូវកាលនេះគឺជារដូវកាលបុណ្យទាន ជារដូចបុណ្យភ្ជុំបិណ្ឌ ដែលប្រជាជនខ្មែរក្មេងចាស់ ប្រុសស្រីម្នីម្នារក្នុងការយកចង្ហាន់ទៅប្រគេងព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តអារាម។ យ៉ាងណាមិញ នៅតាមទីវត្តអារាមគឺមានសភាពអាប់អ៊ួរទៅដោយផ្សេងធូប ដែលបានដុតជាច្រើនដើមចាប់តាំងពីព្រឹក រហូតដល់ចង្ហាន់ថ្ងៃត្រង់។
តើស្ត្រីតាំងគភ៌ធ្លាប់បានដឹងទេថា ផ្សែងធូបមានផលប៉ះពាល់អាក្រក់អ្វីខ្លះដល់សុខភាពអ្នក និងបុត្រដែលនៅក្នុងផ្ទៃយ៉ាងណាខ្លះ?
ដំបូងអ្នកគួរជ្រាបដឹងថា នៅក្នុងធូបមួយដើមមានផ្ទុកដោយសារធាតុគីមីជាច្រើនដូចជា កាបូម៉ូណុកស៊ីន ស៊ុលផួឌីអុកស៊ីត ស្ព័នធ័រ សារធាតុក្លិន និងសារធាតុម្យ៉ាងទៀតដែលមានឈ្មោះថា Formaldehyde ដែលជាសារធាតុបង្ករគ្រោះថ្នាក់ដល់រាងកាយនិងសួត។
បើតាមការស្រាវជ្រាវមួយបានលើកឡើងថា ស្ត្រីតាំងគភ៌ដែលស្រូបយកផ្សែងធូបច្រើនចូលទៅក្នុងរាងកាយនោះ និងប្រឈមមុខមហារីក ជំងឺរលាកស្បែក ជំងឺសួត ព្រមទាំងជាតិពុលរបស់ផ្សែងធូបអាចនិងប៉ះពាល់ដល់ប្រសីភ្នែក និងបុត្រនៅក្នុងផ្ទៃផងដែរ៕
ស្រូបផ្សែងបារីក្នុងពេលមានផ្ទៃពោះ ប្រយ័ត្នកូនកើតមកខូចថ្លើម
ការសិក្សាមួយបានបង្ហាញថា ទម្លាប់នៃការជក់បារី ឬស្រូបផ្សែងបារីក្នុងអំឡុងពេលមានផ្ទៃពោះរបស់អ្នកម្តាយ អាចប៉ះពាល់ដល់សរីរាង្គទារក ជាពិសេសថ្លើម។ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ University of Edinburgh បានរកឃើញទៀតថា ស្រាក្រឡុកមានផ្ទុកសារធាតុគីមី ៧,០០០ប្រភេទខ្លាំងជាងបារីទៅទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃដែលកំពុងតែអភិវឌ្ឍកោសិកាថ្លើម។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Archives of Toxicology បានបង្ហាញថា អ្នកម្តាយដែលមានទម្លាប់ជក់បារីក្នុងពេលមានផ្ទៃពោះអាចបណ្តោលឲ្យខូចជាលិកាថ្លើមទារក។ អ្នកស្រាវជ្រាវមានប្រសសាន៍ថា សារធាតុគីមីដែលមាននៅក្នុងបារី អាចប៉ះពាល់ដល់ថ្លើមរបស់ទារក និងទារិកា មានភាពខុសគ្នា។ សម្រាប់ជាលិកាថ្លើមរបស់ទារកត្រូវរបួសច្រើន ប៉ុន្តែសម្រាប់ទារិកាវិញ គឺកោសិកាថ្លើមត្រូវបានបំផ្លាញតែម្តង។
នេះហើយជាមូលហេតុដែលក្រុមអ្នកជំនាញ បានហាមប្រាមមិនឲ្យអ្នកម្តាយគ្រប់រូបជក់បារីឡើយ ហើយសូម្បីតែស្រាក៏ដោយ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនឯងនោះទេ ថែមទាំងគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃថែមទៀត៕