នៅពេលកុមារគេងស្រម៉ុក តែងតែពិបាកក្នុងការគេង ឬគេងមិនបានគ្រប់គ្រាន់ឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងមានបញ្ហាខ្វះអុកស៊ីសែនបញ្ចូនទៅកាន់ខួរក្បាល។ ចំពោះកុមារដែលគេងស្រម៉ុក មានភាពឆ្លាតវៃ ខ្សោយជាងកុមារដទៃទៀត។
ការគេងស្រម៉ុករយៈពេលយូរ អាចបណ្តោលឲ្យផ្ទៃមុខរបស់កុមារងាយនឹងខូចទ្រងទ្រាយ ហើយលើសពីនេះវាអាចបង្កឲ្យខូចខាតសរសៃឈាមបេះដូង ដែលបណ្តោលឲ្យស្លាប់បាន។
ក្រៅពីអណ្តោត និងក្រឡើតយារធ្លាក់បាំងផ្លូវដង្ហើម នៅមានមូលហេតុផ្សេងទៀតនៃការគេងស្រម៉ុក គឺកុមារស្រូបយកផ្សែងបារី ធូលីដី ជាពិសេសកុមារធាត់ ឬមានជំងឺផ្លូវដង្ហើមដូចជាការរលាក។
ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហាគេងស្រម៉ុកចំពោះកុមារ អ្នកត្រូវដាក់ឲ្យពួកគេគេងបែរចំហៀង និងកើតខ្នើយឲ្យខ្ពស់ស្មើជាមួយនឹងស្មា។ ម្យ៉ាងវិញទៀតមិនត្រូវឲ្យពួកគេលេងច្រើន ឬញ៉ាំច្រើនពេក មុនពេលចូលគេងឡើយ៕